ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ល្បីល្បាញ​ការកាប់បំផ្លាញ​ខាង ក្រៅ ក្រុមហ៊ុន តំបន់ អ​ន្ទ្រ​ង និង ព្រៃ អភិរក្ស ជីវ:ចម្រុះ​បរិស្ថាន​ភ្នំ​ព្រិច ​នៅក្នុង​ស្រុក​កោះ​ញែក យ៉ាងសកម្ម! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ល្បីល្បាញ​ការកាប់បំផ្លាញ​ខាង ក្រៅ ក្រុមហ៊ុន តំបន់ អ​ន្ទ្រ​ង និង ព្រៃ អភិរក្ស ជីវ:ចម្រុះ​បរិស្ថាន​ភ្នំ​ព្រិច ​នៅក្នុង​ស្រុក​កោះ​ញែក យ៉ាងសកម្ម! ! !

21/03/2018
មណ្ឌល​គី​រី៖ ក្រុមហ៊ុន​លឹម រ៉ូយ៉ាល់​ល្បីល្បាញ​ការកាប់បំផ្លាញ​ខាង ក្រៅ ក្រុមហ៊ុន តំបន់ អ​ន្ទ្រ​ង និង ព្រៃ​អភិរក្ស​ជីវ:ចម្រុះ បរិស្ថាន​ភ្នំ​ព្រិច នៅក្នុង​ស្រុក​កោះ​ញែក​ដឹក​ចូល​ក្រុមហ៊ុន នៅ ជា ប្រធានបទ​យ៉ាង ក្ដៅគគុក​ខណ: ក្រុមហ៊ុន មានច្បាប់ មិន​គោរព​ច្បាប់ ដែល ក្រុម​ឈ្មួញ ថ្លើមធំ​ធ្វើ​សកម្មភាព​ល្មើសច្បាប់​ផ្គើន​ទៅ​ហ្នឹង​គោល​ការ​របស់,រដ្ឋាភិបាល,ថែមទាំង​ប្រឆាំង​អនុសាសន៍​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​ថែមទៀត​ផង។
ការចុះផ្សាយ​របស់ គេហទំព័រ (ភ្នំ​លៀប ) ក្នុង​គោលបំណង ឲ្យ​សមត្ថកិច្ច ជំនាញ ពាក់​ព​ន្ធ័​ជាពិសេស ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌល​គី​រី ជួយ​ទប់ស្កាត់ ឲ្យ​ទាន់ ពេលវេលា​ប្រជាពលរដ្ឋ ក៏បាន​សុំ​ណូ​ម​ម​ពរ ឲ្យ លោក អភិបាលខេត្ត រូបនេះ ចេញមុខ​ស្រាយ ដើម្បី​បញ្ចប់​ពាក្យ​ចាម​រាម.មិនល្អ​កំ​ឲ្យ​ប្រជាពលរដ្ឋ​យល់ច្រឡំ​ជាមួយ​រដ្ឋាភិបាល​ដ៏​ល្អ​ផូ​ផង់(ខឹង​គោ​វ៉ៃ​រទេះ) ប៉ុន្តែ​មកដល់ពេលនេះ សកម្មភាព​កាប់បំផ្លាញ និង​ដឹកជញ្ជូន​ឈើ ចេញ​នៅ ចំណុច​ខាងលើ ទៅ​ប្រ​ទេ​វៀតណាម​របស់ ក្រុមហ៊ុន(លឹម រ៉ូយ៉ាល់) រិត​តែ​ល្បី​រន្ទឺ ខ្លាំង ជាមុន​បន្ថែមទៀត។
ប្រភព​ច្បាស់​ការណ៍​បាន​បង្ហើប​ប្រាប់​គេហទំព័រ(ភ្នំ​លៀប )ឲ្យ​ដឹងថា៖ មេ​ឈ្មួញ​ងា ជា​ឧក​ញ្ញ៉ល្បីៗដូច​ជាទី១.ឧក​ញ្ញ៉ា សី ទី២.ឧក​ញ្ញ៉ា​ល​ក្ខ័ ទី៣.ឧក​ញ្ញ៉ា​តុ​ប​វី​រ៉ា​ដា ទី៤.ឧក​ញ្ញ៉ា​មន្នី ទី៥.មេ​ឈ្មួញ​ឈ្មោះ​ច​យ ទី៦.មេ​ឈ្មួញ ឈ្មោះ​ស្រៀវ ម៉េង ឈ្មួញ​ឈើ​ដ៏​ល្បីល្បាញ ខាង​បំផ្លាញ​ព្រៃឈើ​ទាំងនេះ ភាគច្រើន​ជា អតីត​មេការ លោក ឧក​ញ្ញ៉ា ទ្រី​ភាព។ ប្រភព​បាន​បង្ហើប​ប្រាប់​បន្តទៀតថា ៖ ក្រុម​ឧ​ក្រិដ​ជន​បំផ្លាញ​ព្រៃឈើ ទាំងនេះ​បាន បំផុស ប្រជាពលរដ្ឋ​រាប់រយ​នាក់​ឲ្យ​កាន់​រណា​យន្ដ​ចូល​កាត់ឈើ​ក្នុង​ដែន​អភិរក្ស​ភ្នំ​ព្រិច​ដឹកជញ្ជូន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង,និង​ច្រក​អន្ដរជាតិ,មួយចំនួន​តាម ក្រវ៉ាត់​ព្រុំដែន ក​ម្ព​ជា-វៀតណាម នៅ​ខេត្ត​ប៉ែក ឥ​សាន្ដ បាន​ដោយ​រលូន​ជ្រក ក្រោម​ឡេស​កាត់ PCពី( ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ )
សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ និង​មន្ត្រី​អង្គការ​ក្រៅ រដ្ឋាភិបាល បាន​ប្រាប់ បន្ថែមទៀតថា នៅវេលា​ម៉ោង ១,៣៤នាទី ថ្ងៃទី០៦ខែ០១ឆ្នាំ២០១៨នេះ មាន​រថយន្ដ​យី​ឌុប ធុន​យក្ស​ជាច្រើន​គ្រឿង, ដឹកជញ្ជូន​ឈើ​លើស​ទម្ងន់​រថយន្ដ១គ្រឿង៤០-៤៥ម៉ែត​គូប​ចេញ ពី​ក្នុង​ដែន​អភិរក្ស​បរិស្ថាន​ភ្នំ​ព្រិច ស្រុក​កោះ​ដោយ​រលូន គ្មាន​សមត្ថកិច្ច​ខាង​ណាមួយ ចុះមក ត្រួត​ពិ​ត្យ។ ជុំវិញ​ព័ត៌មាន​ខាងលើនេះ​គេហទំព័រ( ភ្នំ​លៀប )មិនអាច សុំ​ការបកស្រាយ លំអិត បន្ថែម​ពី ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌល​គី​រី បានទេ ដោយ​គ្មាន លេខ ទូរ​សព្ទ័ ទំនាក់ទំនងឡើយ ។