ជាប់ខ្នោះ ព្រោះទោសលួចផ្លែស្វាយ!! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ជាប់ខ្នោះ ព្រោះទោសលួចផ្លែស្វាយ!! !

21/03/2018
ខេត្តកណ្តាល ៖ ឃាត់ខ្លួនបុរសម្នាក់ករណី លួចផ្លែស្វាយ កាលពីថ្ងៃអង្គារថ្ងៃទី២០ខែមីនាឆ្នាំ២០១៨នៅវេលាម៉ោង១៣និង៣០នាទី។

នៅចំនុចចំការស្វាយរបស់ឈ្មោះព្រាប-ស៊ីណា ស្ថិតក្នុងភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះព្រាប ស៊ីណា ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។មានទីលំនៅនៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាងខេត្តកណ្តាល។
ជនសង្ស័យ ឈ្មោះ ភី ភារុណ ហៅ ឈី ភេទប្រុស អាយុ២១ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

វត្ថុតាងចាប់យក ផ្លែស្វាយកែវរមៀត(ច្រកថង់ក្រដាស)ទម្ងន់១៧៩៥គីឡូក្រាម និង ជញ្ជីងចំនួន០១ ។

ប្រភពបានអោយដឹងថា នៅថ្ងែទី២០ខែមីនាឆ្នាំ២០១៨វេលាម៉ោង៧ព្រឹកមានឈ្មោះ ឈឿង រ៉េន ឈ្មោះជៀន យ៉ុម ឈ្មោះ សុខ ម៉ាញនិងឈ្មោះហេងសុខាបានជិះម៉ូតូដើម្បីរកទិញផ្លែស្វាយតាមចំការក៏បានជួបឈ្មោះភី ភារុណនៅផ្លូវមុខវត្តខ្ពបហើយឈ្មោះភារុណ ថាខ្លួនមានស្វាយលក់រួចបាននាំទៅដល់ចំការស្វាយនៅចុងព្រែកថ្មីស្ថិតភូមិរកាលើឃុំខ្ពបស្រុកស្អាង ដោយឈ្មោះភី ភារុណ កាត់ថ្លៃ១០០០៛ (មួយពាន់រៀល) ក្នុងមួយគីឡូក្រាម ចំនែកឈ្មោះ ឈឿង រ៉េន ឈ្មោះជៀន យ៉ុម ឈ្មោះ សុខ ម៉ាញនិងឈ្មោះហេងសុខាបានត-ថ្លៃ៥៥០៛ក្នុងមួយគីឡូក្រាម ឈ្មោះភី ភិរុណក៏ព្រមលក់ដោយអ្នកទាំងបួនខាងលើចាប់ ផ្តើមបេះផ្លែស្វាយពីម៉ោង៨ព្រឹករហូតដល់១២និង៣០នាទីបេះអស់ផ្លែស្វាយ រួចថ្លឹងបាន ទម្ងន់១៧៩៥គីឡូក្រាមក៏ប្រគល់លុយទៅអោយឈ្មោះភី ភារុណចំនួន ៨៨០០០០៛(ប៉ែតសិបប្រាំបីម៉ឺនរៀលគត់)ភ្លាម។

លុះដល់វេលាម៉ោង១៣និង៣០នាទី(ថ្ងៃដដែល)ទើបឈ្មោះព្រាប ស៊ីណា (ម្ចាស់ចម្ការស្វាយ)មក ដល់ពេលនោះឈ្មោះឈឿងរ៉េន ឈ្មោះជៀន យ៉ុម ឈ្មោះ សុខ ម៉ាញនិងឈ្មោះហេងសុខា បានអះអាងថាពួកខ្លួន ទិញពីឈ្មោះភី ភារុណ។

ពេលទទួលបានព័ត៌មានខាងលើសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ខ្ពបបានទៅដល់ កន្លែងកើតហេតុធ្វើការស្រាវជ្រាវឃាត់ខ្លួនឈ្មោះភី ភារុណរួមទាំងវត្ថុតាងបញ្ជូនមកប៉ុស្តិ៍រដ្ឋបាលខ្ពបដើម្បីសាកសួរនិងបន្តអនុវត្តតាមនីតិវីធី។