ចាញ់ល្បិច​ក្រុម​ទម្លាក់​យោង​អស់​គ្រឿង​អលង្ការ ​និង​ទ្រព្យសម្បត្តិ​ពី​ខ្លួន! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចាញ់ល្បិច​ក្រុម​ទម្លាក់​យោង​អស់​គ្រឿង​អលង្ការ ​និង​ទ្រព្យសម្បត្តិ​ពី​ខ្លួន! ! !

21/03/2018
ភ្នំពេញ៖ ស្ត្រី​ម្នាក់​រួមជាមួយ​កូនតូច​ម្នាក់ រត់​​យំ​ត្រហេបត្រហប​ទៅប្តឹង​នគរបាល​ប៉ុស្តិ៍​បាក់​ខែង ​ខណ្ឌ​ជ្រោយចង្វារ​ បន្ទាប់ពី​ចាញ់ល្បិច​ក្រុម​ទម្លាក់​យោង​ល្បួង​នាំ​ជិះ​រថយន្ត​ទំនើប ហើយ​ធ្វើសកម្មភាព​ដោះដូរ​បាន​មក​វិញ​នូវគ្រាប់​សំណមួយ​កូន​ថង់​ទុក​គ្រាន់​បង្អួត​ប្តី។

ហេតុការណ៍​នេះ ​បានកើត​កាលពី​វេលា​ម៉ោង​ ៨​ និង ​៣០ ​នាទី​ព្រឹក ​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០១៨ ស្ថិតនៅក្នុង​ចំការចេក ភូមិ​ព្រែ​កតា​ប៉ែន ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល ជាប់ព្រំប្រទល់​ជាមួយ ភូមិ​បាក់​ខែង សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ។ ក្រោយពី​សាកសួររឿងហេតុ​កើតឡើង​នៅក្នុង​ទឹកដី​ស្រុក​មុខកំពូល ​ទើប​នគរបាល​ប្រាប់​ឲ្យ​ទៅ​ដាក់ពាក្យបណ្តឹង​នៅ​ខាង​ស្រុក​មុខកំពូល​វិញ។

ស្ត្រី​រងគ្រោះ​ឈ្មោះ លី ឆ​យី អាយុ​២៥​ឆ្នាំ មុខរបរ​មេផ្ទះ មានកូន​ស្រី​ម្នាក់អាយុ​ ២​ ខួប រស់នៅ​ក្នុងភូមិព្រែក​ថ្មី ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល​។​ ចំណែក​សម្ភារៈ​បាត់បង់មាន ​ខ្សែកមាស​ទម្ងន់​៥​ជី ខ្សែដៃ​មាស​ទម្ងន់​៥​ជី ចិញ្ចៀន​២​វង់ (ស្មើ​៤​ជី​មាស) លុយ​ ១០០ ​ដុល្លារ និង​ទូរស័ព្ទដៃ​ម៉ាក ​OPPO​ មួយគ្រឿង ដែល​ទើបនឹង​ទិញ​យកមក​ទុក​លេង​ហ្វេ​ស​ប៊ុ​កបាន​ ៣ ​ថ្ងៃ។​

តាម​ការរៀបរាប់​ពី​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​ខ្លួន​និង​កូនស្រីបាន​មក​ផ្សារ​ព្រែក​អញ្ចាញ ស្ថិតនៅ​ក្នុងភូមិ​ព្រែក​អញ្ចាញ​ក្រោម ឃុំ​ព្រែក​អញ្ចាញ​ ដើម្បី​រក​ទិញ​ម្ហូប​ ខណៈដែល​ដើរចូល​ផ្សា​រទិញម្ហូប​រួចហើយ​ ក៏បាន​ពរ​កូនស្រី​ចេញពី​ផ្សារ​វិញ​បាន​បន្តិច​មាន​ស្ត្រី​ម្នាក់​ដើរមក​សួរ «មាន​ឃើញកាបូប​មួយ​អត់ មាន​គេ​ជ្រុះ​បាត់ ក្នុងនោះ​មាន​មាស​ និង​លុយ​ច្រើន» ទោះជា​ឆ្លើយថា​ មិនដឹង មិនឃើញ ក៏ត្រូវបាន​ស្ត្រី​ម្នាក់​ដើរមក​ក្បែរ​ហើយ​ពោលថា ​កុំ​មាត់​មាន​បុរស​ម្នាក់​គេ​រើស​បាន​ ហាមប្រាប់​អ្នកណា​ឲ្យ​ដឹង​ ចាំ​យកទៅ​ចែកគ្នា លុះពេលគេលា​ស្រាយ​មើល​ក្នុងនោះ​មាន​គ្រឿងលោហធាតុ​ក្រហម​ និង​ លុយ​ដុល្លារ​ពេញ​កាបូប ​រួច​នាំ​នាង​ដើរ​ចេញមកក្រៅ​បបួល​នាំ​ឡើង​ជិះតាម​រថយន្ត​ហ្វ​ត​មួយគ្រឿង ​ដោយ​ពីរ​នាក់​ម្តាយកូន​ជិះ​បាំង​ខាងក្រោយ​ជាមួយ​ស្ត្រី​សង្ស័យ​ ២ ​នាក់ នាំគ្នា​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ​ពី​កើ​តទៅ​លិច​ ជិះ​បណ្តើ​រលា​មាត់​ថង់​ឲ្យ​មើលបណ្តើរ ភ្លេចខ្លួន​ហុច​ថង់​មួយ​ឲ្យ​នាង​កាន់ ​រួច​ដោះយក​គ្រឿង​អលង្ការ​ទ្រព្យសម្បត្តិ​អស់ពី​ខ្លួន។

ស្ត្រីរងគ្រោះបានបន្តឱ្យដឹងថា លុះដល់​ចំណុច​ភូមិ​ព្រែក​តា​ប៉ែន ​ឃុំ​ព្រែក​អញ្ចាញ ​បត់​ចូលក្នុង​ព្រៃចំការចេក​មួយកន្លែង​ក្បែរ​ស្ពាន​លេខ​ទី​១២ ​ផ្លូវ​លេខ​៦​ ទើប​ឲ្យ​ចុះ​ដោយ​ប្រាប់ថា ​រង់ចាំ​នៅទីនេះរួមជាមួយ​ស្ត្រី​ម្នាក់ ​ហើយ​ជនសង្ស័យ​ប្រុស ​៣​ នាក់ ​ស្រី​ម្នាក់ ​បានជិះ​រថយន្ត​ចេញទៅ​បាត់ ដោយ​ប្រាប់ថា​កុំ​ឲ្យ​ខ្ចរខ្ចាយ​យក​មាស​ទៅ​ដូរ​ទុក​ចែកគ្នា​។ ចេញ​បាត់អស់​មួ​យ​សន្ទុះ​ទើប​ស្ត្រីជនសង្ស័យ​ម្នាក់ទៀត​ចេញទៅ​ដែរ ​ដោយ​ប្រាប់ថា​ទៅតាម​មើលដូរ​លុយមាស​អ្វី​ក៏​យូរ​ម្ល៉េះ? បែរជា​ទៅ​បាត់​រហូត​យូរ​ពេក​ហេតុអ្វី​មិនឃើញ​ពួកគេ​មកវិញ​សោះ​ ​គ្រាន់តែ​លា​ស្រាយ​មាត់​ថង់មើល​ ពុទ្ធោ…! ​ខាងក្នុង​សុទ្ធតែ​គ្រាប់​សំណ​ ទើប​ដឹងថា​ចាញ់បោក​គេ​ ហើយ​ដើរ​ចេញមកក្រៅ​ហៅ​ម៉ូតូឌុប​ជិះទៅប្តឹង​នៅ​ប៉ុស្តិ៍​បាក់​ខែង។​

​​រឿងរ៉ាវ​នេះ ក្រោយពី​សមត្ថកិច្ច​សាកសួរ​ទៅ​មិនមែន​កើត​នៅក្នុង​ភូមិសាស្ត្រសង្កាត់​បាក់​ខែង គ្រាន់តែព្រំប្រទល់​ជាប់​គ្នា​ ទើប​នគរបាល​ប្រាប់​ឲ្យ​ជនរងគ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ព្រែកអញ្ចាញ ស្រុក​មុខកំពូល​វិញ។