ដំណឹងល្អដាច់លុយ អាចយកវត្ថុទៅបញ្ចាំនៅម្តុំឃ្លាំងរំសេវ គ្មានឯកសារក៍ទទួលដែរ! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ដំណឹងល្អដាច់លុយ អាចយកវត្ថុទៅបញ្ចាំនៅម្តុំឃ្លាំងរំសេវ គ្មានឯកសារក៍ទទួលដែរ! ! !

19/03/2018
ភ្នំពេញ៖ សេចក្តីរាយការណ៍បានអោយដឹងថា ក្រោយអាជ្ញាធរភ្លេចត្រចៀក ទីតាំកុងស៊ីបញ្ចាំទាំងមានច្បាប់ និងគ្មានច្បាប់ បាននិងកំពុងរីកដុះដាលគ្រប់បណ្តាខណ្ឌទាំង១២ ជាពិសេស ខណ្ឌទួលគោកតែម្តង។ប្រភពដដែលបន្តថា វាមិនមានអីពិបាកទេ ខណះដាច់លុយ ពួកគាត់តែងតែជិះម៉ូតូយកទៅបញ្ចាំ នៅម្តុំឃ្លាំង រំសេវ ព្រោះមិនមានការស្មុគស្មាញ ក្នុងការដាក់បញ្ចាំ និយាយអោយខ្លីគ្មានឯកសារ ក៏អាចដាក់បញ្ចាំបានដែរ ណាមួយទីតាំងខាងលើ សម្បូរទីតាំងបញ្ចាំណាស់ ជាងរយកន្លែងឯណោះ ហើយបើ២៤ម៉ោងលើ២៤ ម៉ោង ទៀត គ្រាន់តែពេលយប់គេបិតទ្វារមុខចំហរទ្វារក្រោយ ប្រការនេះ ហាក់ហុចឪកាសអោយពួកបាតសង្គម ដែល បានប្រព្រឹត្តិអំពើចោរកម្ម លួច ឆក់ ប្លន់ កាន់តែមានភាពងាយស្រួលថែមទៀតផង។

ដោយសង្កេតឃើញពីភាពធូររលុង ឬ ការបើកភ្លើងខៀវពីសំណាក់អាជ្ញារធរ ចំពោះកុងស៊ីបញ្ចាំទាំងនេះ ប្រជា ពលរដ្ឋ ស្នើរអោយអាជ្ញាធរមានសមត្ថកិច្ច ជួយបង្កើនរឹតបណ្តឹងកន្លែងកុងស៊ីបញ្ចាំ និងទទួលផល ចោរកម្ម បន្ទាប់ពីប្រជាពលរដ្ឋមួយចំនួន បានបាត់បង់ទ្រព្យសម្បត្តិរបស់ខ្លួនជាច្រើន ដោយសារក្រុមចោរលួចយក ទៅទៅលក់ ឬបញ្ចាំ​នៅកន្លែងកុងស៊ី ជាពិសេស កន្លែងដែលទទួលទិញផលចោរកម្មតែម្តង។

ពលរដ្ឋដែលធ្លាប់រងគ្រោះ លើកឡើងថា ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ច មិនរឹតបណ្តឹងលើកន្លែង សុងស៊ី បញ្ចាំនោះទេ ប្រាដកជាកើតអំពើចោរកម្ម កាន់តែច្រើន ជាពិសេសធ្វើប្រជាពលរដ្ឋបាត់បង់នូវទំនុកចិត្ត លើសមត្ថកិច្ចរបស់ខ្លួនដែលមិនបានរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនពួកគាត់។

ទាំងនេះ ហើយបានបង្ហាញការមិនទទួលខុសត្រូវ ចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម ដូចជាករណីចោរលួច ចោរប្លន់ ក្រោយពេលធ្វើសកម្មភាពបានហើយ គឺមិនមានឯកសារលើទ្រព្យសម្បត្តិនោះទេ ហើយកុងស៊ីខ្លះ គឺជាអ្នករកស៊ីទទួលបញ្ចាំ និងទិញផលចោរកម្មនេះ។

ពលរដ្ឋសុំឲ្យសមត្ថកិច្ច និងមន្រ្តីតុលាការចាត់វិធានការចំពោះម្ចាស់កុងស៊ីបញ្ចាំឲ្យខ្លាំង ពីព្រោះពួកគេ ក៏មានទោស ដូចចោរផងដែរ ពោលទិញរបស់ចោរកម្មគ្មានឯកសារត្រឹមត្រូវ។

សូមបញ្ជាក់ថា ក្រោយពេលឡើងកាន់ដំណែងថ្មីៗ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បាន សង្កត់ ធ្ងន់យ៉ាងខ្លាំង រហូតណែនាំដល់ខណ្ឌទាំងអស់ ត្រូវលុបបំបាត់ និងធ្វើការងារនេះឲ្យបានស្អាត ក្នុងរយៈ ពេលយ៉ាងយូរ២សប្តាហ៍។ លោកកំណត់រយៈពេល២សប្តាហ៍នេះ ដើម្បីឲ្យខណ្ឌទាំង១២ ចាត់តាំងអនុវត្តន៍ ទៅលើការងារកុងស៊ីបញ្ចាំនេះ ឲ្យមានប្រសិទ្ធភាព និងចៀសឲ្យបាន និងបញ្ឈប់វប្បធម៌ អន្តរាគមន៍។

លោកអភិបាលថ្លែងថា «គ្មានឡើយការអន្តរាគមន៍ លើការងារខុសច្បាប់។ ក្រៅពីការកុងស៊ីបញ្ចាំនោះ គឺនៅ មានល្បែងស៊ីសង ល្បែងអនឡាញ ដែលជ្រកក្រោម អ៊ីនធើណិតកាហ្វេ ជ្រកក្រោមអាជ្ញាប័ណ្ណ នៃការប្រកប អាជីវកម្មអ៊ីនធើណេត ត្រូវបង្ក្រាបអោយអស់ពីមូលដ្ឋាន។

ផ្ទុយស្រឡះពីសេចក្តីណែនាំរបស់អភិបាលក្រុង ដែលចេញជិតមួយឆ្នាំទៅហើយ គេសង្កេតឃើញថា ហាក់បី ដូចជាមិន ទាន់មានសកម្មភាពអ្វីគួរអោយកត់សំគាល់នោះទេ និយាយអោយចំ គឺគ្មានប្រសិទ្ធភាពតែម្តង»។

ដោយសេចក្តីព្រួយបារម្ភ ចំពោះអំពើចោរកម្ម លួច ឆក់ ប្លន់ និង អំពើហិង្សា ក្នុងគ្រួសារ ដែលកើតមាន ជាហូរ ហែរកន្លងមក ប្រជាពលរដ្ឋស្នើរដល់គណៈអភិបាលរាជ/ខណ្ឌ និងស្ថាបន័ពាក់ព័ន្ធទាំងអស់មេត្តាចុះពិនិត្យ និងមានវិធានការចំពោះកុងស៊ីបញ្ចាំទាំងនោះផង។