ដោយសារតែល្បែងហានសម្លាប់មនុស្ស! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ដោយសារតែល្បែងហានសម្លាប់មនុស្ស! ! !

19/03/2018
ខេត្តកណ្ដាល៖​ ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ឲ្យ​ដឹង​ថា​មូលហេតុ​ដែល​គេ​សម្លាប់​ស្ត្រី​រង​គ្រោះ​ខាងលើ​បណ្តាល​មក​ពី​រូបគេ​ត្រូវការ​លុយ​ព្រោះ​ជនសង្ស័យ​លេងល្បែង​ចាញ់​និង​ជំពាក់​លុយ​គេ​ច្រើន​។​ ហើយ​រូបគេ​(​ជនសង្ស័យ​)​ជា​មនុស្ស​ស្គាល់គ្នា​រយៈពេល​២​ទៅ​៣​ឆ្នាំ​ហើយ​។​
 ជនសង្ស័យ​បាន​បន្ត​ថា​ថ្ងៃ​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​មក​ជួសជុល​ទូរស័ព្ទ​នៅ​កន្លែង​ជនសង្ស័យ​ ដោយ​ឃើញ​ជន​រង​គ្រោះ​មាន​គ្រឿង​អ​ល័​ង្កា​នៅ​ជាប់​ខ្លួន​ច្រើន​ជនល្មើស​បាន​រៀបចំ​គម្រោង​សម្លាប់​តែ​ម្តង​។​ ជនសង្ស័យ​បាន​បញ្ជាក់​ថា​ខ្លួន​ចាញ់ល្បែង​និង​បាន​យក​ម៉ូតូ​របស់​ខ្លួន​មួយ​គ្រឿង​ម៉ាក​ហុងដា​ DREAM​ ឆ្នាំ​២០១៨​ យក​ទៅ​បញ្ចាំ​ក្រោយ​ពេល​សម្លាប់​នារី​រង​គ្រោះ​ខាងលើ​ជនសង្ស័យ​បាន​យក​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​Zoomer​ X​ មួយ​គ្រឿង​ទៅ​លក់​និង​យក​លុយ​ទៅ​លោះ​ម៉ូតូ​របស់​ខ្លួន​មក​វិញ​។​
លោក​ឧត្តមសេនីយ៍ទោ​ អ៊ា​វ​ ចំរើន​ ស្នងការ​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ​ សឿ​ន​ សុខ​ផេង​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ស្រុក​កំណើត​នៅ​ឃុំ​ព្រៃឈរ​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​។​ អា​ស័​យ​ដ្ឋា​ន​បច្ចុប្បន្ន​ផ្ទះ​លេខ​៣៣​ ផ្លូវ​សហព័ន្ធ​រុ​ស្សី​ ភូមិ​ផ្សារ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។