ជំនួយរបស់ចិនមកកម្ពុជា! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ជំនួយរបស់ចិនមកកម្ពុជា! ! !

16/03/2018
កំពង់ស្ពឺ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាតិអ្នកនាំពាក្យក្រសួងការពារជាតិ បានជូនដំណឹងដល់បណ្តាអ្នកសារព័ត៌មានថាបន្ទាប់ពីឧទ្ធម្ភាគចក្រយោធាចិនចំនួន ៣គ្រឿងបានមកដល់កម្ពុជា២ថ្ងៃមុននៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ មានយោទ្ធោបរណ៍មិត្តចិនជាច្រើនទៀត ត្រូវបានបញ្ជូនមកដល់ទីលានធ្វើសមយុទ្ធនាគមាសឆ្នាំ២០១៨ នៅភូមិសាស្ត្រភ្នំធំម្រះ ព្រៅ ខេត្តកំពង់ស្ពឺ ។ យោទ្ធោបរណ៍ទាំង នោះ រួមមានដូចជា៖ រថពាស ដែកចំនួន៨គ្រឿង រថយន្តដឹកជញ្ជូនចំនួន៦ គ្រឿង ​រថយន្ត Jeepចំនួន៧គ្រឿងឡានជួស ជុលរថពាសដែកចំនួន១គ្រឿង រថយន្តដឹកទឹកស្អាតចម្រោះចំនួន១គ្រឿង រថយន្តពេទ្យ ចំនួន១គ្រឿង និងរថយន្តដឹកទឹកចំនួន ១គ្រឿង ព្រមទាំងសម្ភារៈមួយចំនួនទៀត។
សូមបញ្ជាក់ថា សមយុទ្ធនាគមាស២០១៨ ក្នុងទ្រង់ទ្រាយធំរវាងកម្ពុជា-ចិន រយៈពេល ២សប្តាហ៍នេះ នឹងចាប់ផ្តើមពីថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០១៨ ខាងមុខនេះ ។ ពិធីបើកសមយុទ្ធនឹងធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរ ភូមិន្ទ ហើយពិធីបិទសមយុទ្ធនេះ នឹងធ្វើ ឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេ នា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ់។