គ្រោះថ្នាក់ចរាចរបណ្តាលអោយអ្នកបើកម៉ូតូនិងអ្នករួមដំណើរចំនួន០៣នាក់ រងរបួសធ្ងន់ ក្នុងនោះមានម្នាក់ដាច់ជើងខាងឆ្វេង ត្រឹមក្រលៀន! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រោះថ្នាក់ចរាចរបណ្តាលអោយអ្នកបើកម៉ូតូនិងអ្នករួមដំណើរចំនួន០៣នាក់ រងរបួសធ្ងន់ ក្នុងនោះមានម្នាក់ដាច់ជើងខាងឆ្វេង ត្រឹមក្រលៀន! ! !

15/03/2018
ខេត្តសៀមរាប នៅថ្ងៃទី ១៤ ខែ មីនា ឆ្នាំ២០១៧ វេលាម៉ោង ១១:១០ នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ រវៀងរថយន្ត និងម៉ូតូ បណ្តាលអោយរបួសធ្ងន់ ចំនួន ០៣នាក់ នៅលើដងផ្លូវជាតិលេខ៦ ចំណុច ចន្លោះបង្កោលគីឡូម៉ែត្រលេខ ៣៥៦-៣៥៧ ស្ថិតក្នុងភូមិគំរូ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្ត សៀមរាប។

លោកវរសេនីយឯក ជី បេងជន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ បានអោយដឹងថា ជនរងគ្រោះ ជិះម៉ូតូមានគ្នាចំនួន ០៣ នាក់៖
-ទី១/ឈ្មោះ ង៉ិក សុថាត់ ភេទ ប្រុស អាយុ ២០ឆ្នាំ ទីលំនៅ ភូមិ អូរក្រឡាញ់ ឃុំ ក្រឡាញ់ ស្រុក ក្រឡាញ់ ខេត្តសៀមរាប (ដាច់ជើងខាងឆ្វេងត្រឹមក្រលៀន និងបាក់កំភួនដៃខាងឆ្វេង)។

-ទី២/ឈ្មោះ សោម សុជាតិ ភេទ ប្រុស អាយុ ២២ឆ្នាំ ទីលំនៅ ភូមិ អូរក្រឡាញ់ ឃុំ ក្រឡាញ់ ស្រុក ក្រឡាញ់ ខេត្តសៀមរាប (បាក់ភ្លៅខាងឆ្វេង)។

-ទី៣/ឈ្មោះ អែម សុផាត ភេទ ប្រុស អាយុ ២១ឆ្នាំ ទីលំនៅ ភូមិ អូរក្រឡាញ់ ឃុំ ក្រឡាញ់ ស្រុក ក្រឡាញ់ ខេត្តសៀមរាប (បាក់ដៃលើកែងដៃខាងឆ្វេង)។ បើកបរម៉ូតូម៉ាក ហុងដាឌ្រីម C100 ពណ៍ក្រហម សេរីឆ្នាំ២០០០ គ្មានស្លាកលេខ។

+ចំណែករថយន្តបង្ករមានគ្នា ០២នាក់៖
-ទី១/ឈ្មោះ ឯម ចាន់ថា ភេទ ប្រុស អាយុ ឆ្នាំកំណើត ១២.១១.១៩៦៦ (ម្ចាស់រថយន្ត) ទីលំនៅភូមិរូបគោ សង្កាត់ ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

-ទី២/ឈ្មោះ ហេង ហៀង ភេទ ប្រុស ឆ្នាំកំណើត ២៦.០៧.១៩៨៩ (អ្នកបើកបររថយន្ត) ទីលំនៅភូមិ ស្ទឹងជ្រៅ សង្កាត់ ដើមមៀន ក្រុង តាខ្មៅ ខេត្ត កណ្តាល។ រថយន្តបង្កម៉ាក Lexus RX 330 ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-6607 ។

មូលហេតុ រថយន្តនិងម៉ូតូបើកបរបញ្ច្រាសទិសគ្នា ដល់ចំណុចកើតហេតុខាងលើ រថយន្តបង្ករ៉េចង្កូតទៅខាងឆ្វេងដៃបុកម៉ូតូជនរងគ្រោះចំពីចំហៀងខាងឆ្វេង បណ្តាលអោយអ្នកបើកបរម៉ូតូនិងអ្នករួមដំណើររងរបួសធ្ងន់។

ភ្លាមៗនោះសមត្ថកិច្ចយើងបានជួយសង្គ្រោះជនរងគ្រោះ បញ្ជូនទៅមន្ទីពេទ្យខេត្តសៀមរាប ចំណែករថយន្តបង្ក និងម៉ូតូខាងជំនាញបានយកមករក្សាទុកនៅអធិការនគរបាលស្រក។