មនុស្ស៤នាក់បានស្លាប់និង ១០នាក់ទៀតរងរបួសក្នុងហេតុការណ៍បាក់ ស្ពាននៅ រដ្ឋFlorida! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មនុស្ស៤នាក់បានស្លាប់និង ១០នាក់ទៀតរងរបួសក្នុងហេតុការណ៍បាក់ ស្ពាននៅ រដ្ឋFlorida! ! !

16/03/2018
បរទេស៖ ក្រុមជួយសង្គ្រោះនៅតែបន្តស្វែងរកនាក់បាតខ្លួននៅក្រោមស្ពានដែលបានបាក់ កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១៨ ដើម្បីរកមើលអ្នកបាត់ខ្លួនបន្តទៀត។
យោងតាមប៉ូលិសបានឱ្យដឹងថាស្ពាននេះបានដួលរំលំ​ នៅផ្លូវផ្លូវហាយវ៉េ៨ នៅរសៀលថ្ងៃព្រហស្បតិ៍ ដោយក្នុងនោះក៏មានរថយន្តចំនួន៨គ្រឿងបានរងការខូចខាត ហើយក៏នៅមិនទាន់ច្បាស់នៅឡើយទេថាតើមានមនុស្សប៉ុន្មាននាក់ស្ថិតនៅក្រោមស្ពាននោះ។
មេបញ្ជាការអគ្គិភ័យ Miami-Dade Dave Downey បាននិយាយកាលពីយប់ថ្ងៃព្រហស្បតិ៍ថាលោកអាចបញ្ជាក់ថាយ៉ាងហោចណាស់មនុស្ស៤ នាក់ត្រូវបានស្លាប់។
យោងតាមលោក Mark McKenney នាយកផ្នែកវះកាត់ទូទៅបានឱ្យដឹងថាយ៉ាងហោចណាស់មនុស្ស១០នាក់ត្រូវបានជួយសង្គ្រោះនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Kendall Regional, និងពីរនាក់ទៀតស្ថិតក្នុង “ស្ថានភាពធ្ងន់ធ្ងរខ្លាំង” ។
យោងតាមរូបភាពមួយដែលបានបង្ហោះលើគេហទំព័ររបស់មហាវិទ្យាល័យបានឱ្យដឹងថាស្ពាននេះមានទំងន់​៨៦២ តោននិងមានកម្ពស់១៧៤ ហ្វីត (៥៣ ម៉ែត្រ) ត្រូវបានគេសាងសង់ឡើងកាលពីថ្ងៃសៅរ៍ហើយទើបតែបានរយៈពេលតែ៦ ម៉ោងប៉ុណ្ណោះ។