អំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌឹត​ ហ៊ុន​ ម៉ាណែត​ និងលោកជំទាវ​ ពេជ​ ចន្ទមុន្នី! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌឹត​ ហ៊ុន​ ម៉ាណែត​ និងលោកជំទាវ​ ពេជ​ ចន្ទមុន្នី! ! !

15/03/2018
បាត់ដំបង នៅថ្ងៃទី១៣,០៣,២០១៨,​សមាគមវិទ្យុសំលេងជនពិការភ្នែកបានទទួលអំណោយពីឯកឧត្តម​ ហ៊ុន​ ម៉ាណែត​ និងលោកជំទាវ​ ពេជ​ ចន្ទមុន្នី​ ។ តាមរយះឯកឧត្តម​ លឹម​ គុណវុឌ្ឍ​ និងសិស្ស​និស្សិត​ អាហារូបករណ៍​ សម្តេច​ អគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ និងសម្តេចគត្តិព្រឹទ្ធបណ្ឌឹត​ ប៊ុន​ រ៉ានីហ៊ុនសែន​។ ​អំណោយរួមមានអង្ករប្រាំការរ៉ុងស្មើរនិង១២៥គីឡូក្រាម​ មីប្រាំកេះ​ ទឹកត្រីប្រាំយួ​ ទឹកសុីអុីវប្រាំយួនិងថវិការចំនួនដប់មុឺនរៀល។
 ក្នុងនោះដែរឯកឧត្តម​ លឹម​ គុណវុឌ្ឍ​ ក៏បានអញ្ជើញត្រួតពិនិត្យមើលអាគាសមាគមវិទ្យុសំលេងជនពិការភ្នែកដែលមានសភាពស្រុតប្រេះដោយកន្លែងដែលធ្វើអោយជនពិការភ្នែកពិបាកធ្វើចរាចរទៅមក​ ដើម្បីពាំនាំដំណឹងនេះយកទៅជំរាបជូនឯកឧត្តម​បណ្ឌិត ហ៊ុន​ ម៉ាណែត​ និងលោកជំទាវ​ ពេជ​ ចន្ទមុន្នី​ ដើម្បីអោយលោកទាំងពីរពិចារណាទៅលើសំណើររបស់សមាគមវិទ្យុសម្លេងជនពិការភ្នែក​ សុំអោយឯកឧត្តមបណ្ឌិតនិងលោកជំទាវមេត្តាជួយជុសជុលអាគាខាងលើដើម្បីងាយស្រួលអោយជនពិការភ្នែកងាយធ្វើចរាចរទៅមក។
សូមជូនពរអោយលោកឯកឧត្តមបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ និងលោកជំទាវ​ ពេជ​ ចន្ទមុន្នី​ ឯកឧត្តម​ លឹម​ គុណវុឌ្ឍ​ និងសិស្សនិស្សិត​ អាហារូបករណ៍​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ និងគត្តិព្រឹទ្ធបណ្ឌឹត​ ប៊ុន​ រ៉ានីហ៊ុនសែន​ ជួបតែសំណាងល្អជោគជ័យគ្រប់ភារះកិច្ចការងាទាំងអស់។