ជាង​ធ្វើ​ផ្ទះ​ប្រមាណ​៨​នាក់​ដូ​យ​ផ្ទះ​ឈើ​២​ល្វែង​បណ្តាល​បាក់​សង្កាត់​ស្លាប់​២​នាក់​និង​របួសធ្ងន់​ម្នាក់​នៅ​ក្រង​សិរី​សោភ័ណ​! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ជាង​ធ្វើ​ផ្ទះ​ប្រមាណ​៨​នាក់​ដូ​យ​ផ្ទះ​ឈើ​២​ល្វែង​បណ្តាល​បាក់​សង្កាត់​ស្លាប់​២​នាក់​និង​របួសធ្ងន់​ម្នាក់​នៅ​ក្រង​សិរី​សោភ័ណ​! ! !

13/03/2018
ខេត្តបន្ទាយ​មាន​ជ័យ​៖​ នៅ​វេលា​ម៉ោង​ប្រហែល​៣​រសៀល​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៨​ នៅ​លិច​ផ្លូវជាតិ​លេខ​៥​ ទល់មុខ​សាខា​ពន្ធដា​ខេត្ត​ នៅ​ភូមិ​ក្បាល​ស្បាន​ សង្កាត់​ព្រះ​ពន្លា​ ក្រង​សិរី​សោភ័ណ​ មាន​ជាង​ធ្វើ​ផ្ទះ​ប្រមាណ​៨​នាក់​ ដូ​យ​ផ្ទះ​ឈើ​២​ល្វែង​ បណ្តាល​បាក់​សង្កាត់​ស្លាប់​២​នាក់​ និង​របួសធ្ងន់​ម្នាក់​។​
លោក​អនុសេនីយ៍ឯក​ ទិន​ សំបូរ​ នាយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​ព្រះ​ពន្លា​ប្រាប់​ថា​ ជន​រង​គ្រោះ​ដែល​ស្លាប់​២​នាក់​រួម​មាន​ទី​១.​ឈ្មោះ​ ខ្លូត​ សា​រួន​ ភេទ​ប្រុស​ អាយុ​៥៩​ឆ្នាំ​ (​មេជាង​)​រស់នៅ​ភូមិ​ស្វាយ​ដង្គត់​ សង្កាត់​កោះ​ពង​សត្វ​ ក្រុង​សិរី​សោភ័ណ​ ទី​២.​ឈ្មោះ​ ធុ​ច​ ពិសិដ្ឋ​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ (​មេជាង​)​រស់នៅ​ភូមិ​អង្គា​បុស្ស​ សង្កាត់​កោះ​ពង​សត្វ​ ក្រុង​សិរី​សោភ័ណ​ និង​របួសធ្ងន់​ម្នាក់​ ឈ្មោះ​ ឆាវ​ បួ​ត​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ (​កម្មករ​)​រស់នៅ​ភូមិ​អង្គា​បុស្ស​ សង្កាត់​កោះ​ពង​សត្វ​ ក្រុង​សិរី​សោភ័ណ​។​
តាម​សម្តី​ជាង​បាន​ប្រាប់​ថា​ នៅ​ពេល​គ្រោះថ្នាក់​កើតឡើង​គឺ​មាន​ជាងឈើ​និង​កម្មករ​ប្រមាណ​ជា​៨​នាក់​ បាន​នាំ​គ្នា​ដូ​យ​ផ្ទះ​ឈើ​២​ល្វែង​ខាងលិច​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ចំការ​ស្វាយ​ ក្នុងភូមិ​ក្បាល​ស្បាន​ សង្កាត់​ព្រះ​ពន្លា​ក្រង​សិរី​សោភ័ណ​។​ ម្ចាស់​ឈ្មោះ​ ទី​ ភេទ​ប្រុស​ (​មុខរបរ​លក់​ម៉ូតូ​)​ ផ្លូវ​លេខ​១​ ស្ថិត​ភូមិ​ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរី​សោភ័ណ​។​
ជាង​រូប​នោះ​បាន​បញ្ជាក់​ថា​ នៅ​ពេល​ដូ​យ​ផ្ទះ​ឈើ​២​ល្វែង​ដើម្បី​រៀបចំ​កល់​ឥដ្ឋ​ខាងក្រោម​ពេល​ដែល​ដូ​យ​ដាក់​កំណល់​ក្រោម​បណ្តាល​ភ្លាត់​សង្កាត់​មក​លើ​ជាង​ដែល​នៅ​ខាងក្រោម​បណ្តាល​ស្លាប់​២​នាក់​នៅ​ហ្នឹង​កន្លែង​ ត្រូវ​បាន​គាស់​យក​របួសធ្ងន់​ម្នាក់​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូ​រី​។​
​លោក​អនុសេនីយ៍ទោ​ ឡុ​ង​ ប៊ុ​ន​ថា​ នាយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​កោះ​ពង​សត្វ​បាន​បញ្ជាក់​ថា​ ក្រោយ​ពេល​ទទួល​ព័ត៌មាន​បានដឹង​មាន​គ្រោះថ្នាក់​ផ្ទះ​ឈើ​សង្កត់​បណ្តាល​ស្លាប់​និង​របួស​ បាន​ចុះ​ទៅ​ពិនិត្យ​ឃើញ​ថា​ជន​រង​គ្រោះ​ក្នុង​ចំណោម​៨​នាក់​មាន​មេជាង​កម្មករ​បាន​ស៊ីឈ្នួល​ដូ​យ​ផ្ទះ​ឈើ​២​ល្វែង​បណ្តាល​ដួល​សង្កត់​ស្លាប់​២​នាក់​និង​កន្លែង​ត្រូវ​បាន​សាច់ញាតិ​ទទួលយក​ធ្វើបុណ្យ​តាម​ប្រពៃណី​និង​ជន​រង​គ្រោះ​របួសធ្ងន់​ម្នាក់​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់​ ។