ចំណាត់ការក្តៅរបស់លោកឧត្តមសេនីយ៍ជួនសុវណ្ណ! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចំណាត់ការក្តៅរបស់លោកឧត្តមសេនីយ៍ជួនសុវណ្ណ! ! !

13/03/2018
ភ្នំពេញ យោងតាមប្រសាសន៍នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបានរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍បានបញ្ជារយ៉ាងមុឺងមាត់ថា៖

សូមអោយកំលាំងសមត្ថកិច្ចស្រាវជ្រាវនៅករណីគ្រោះថ្នាក់ចរាចរកាលពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៨ ម្សិលម៉ិញនេះ ដែលបណ្តាលអោយមានការវាយកំទេចរថយន្ត និងវាយទៅលើអ្នកបើកបរអោយរងរបួសធ្ងន់ធ្ងរ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម ។

នាយឧត្តមសេនីយ៍ ជួន សាវណ្ណ លើកឡើងថា ករណីនេះ មិនមែនជិះដេញតាមឃាត់រថយន្តនោះទេ តែនេះជាករណីជិះដេញតាមក្នុងបំណងវាយសំលាប់អ្នកបើកបរតែម្តង ។ ឯកឧត្តមបានអោយកំលាំងសមត្ថកិច្ចប្រមូលភស្តុតាំងទាំងអស់ដែលពាក់ព័ន្ធក្នុងហេតុការណ៍ ហើយឃាត់ខ្លួនយកទៅតុលាការ ។