ផ្អែកតាមស្ពតផ្សព្វផ្សាយរបស់ក្រុមហ៊ុន Oppo បានបង្ហើបនូវរូបរាងស្មាតហ្វូនម៉ូឌែលថ្មី R15 និង R15 Plus ដោយមិនខុសពីចចាមអារ៉ាមសព្វដងថាមានប្រើរចនាបថអេក្រង់ឆកកណ្តាលដូច iPhone X ប៉ុន្តែផ្នែកតួខាងក្រោយប្រើកាមេរ៉ាភ្លោះផ្តេកមិនបញ្ឈរនោះទេ។
គូសបញ្ជាក់ថាប្រភពពី TENNA សម្រាប់ស្មាតហ្វូនឆ្នាំ ២០១៨ របស់ Oppo នឹងមកជាមួយនូវអេក្រង់ ៦,២៨ អ៊ីញ ទំហំ ២ ២៨០ x ១ ០៨០ ភីកសែល មានមាត្រដ្ឋាន ១៩:៩ ដំណើរការលើ Android 8.1 Oreo អម RAM 6GB/128GB ROM។ កាមេរ៉ាក្រោយភ្លោះ ១៦+៥MP និងខាងមុខ 20MP ហើយមានថាមពលថ្មធំ ៣ ៣៦៥mAh។ មិនប្រាកដពីជំនាន់ឈីបដែលប្រើប្រាស់ តែអាចជា Snapdragon 670 ឬ MediaTek Helio P60។
ទស្សនាវីដេអូ:
ប្រភព៖ Flashfly ប្រែសម្រួល៖ ឡៃហ៊ាង
