ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់នាយនគរបាលជាន់ខ្ពស់២រូប - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់នាយនគរបាលជាន់ខ្ពស់២រូប

06/03/2018
(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ (ផ្កាយ៤) ដល់នាយនគរបាលជាន់ខ្ពស់២រូប ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ក្រសួងមហាផ្ទៃ។

នាយនគរបាល២រូបដែល ត្រូវបានដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍នោះរួមមាន៖
១៖ ឧត្តមសេនីយ៍ឯក ថោង សំអាត អត្តលេខ ០៤៩៣ ដែលជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
២៖ ឧត្តមសេនីយ៍ឯក ប៉ោ ភក្តិ អត្តលេខ ៥៤៨៦២ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ។