កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ សិក្ខាសាលាជាន់ខ្ពស់អាស៊ីបូព៌ាលើកទី៩ ស្តីពីនិរន្តរភាពទីក្រុង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨-១០ ខែមីនា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ សិក្ខាសាលាជាន់ខ្ពស់អាស៊ីបូព៌ាលើកទី៩ ស្តីពីនិរន្តរភាពទីក្រុង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨-១០ ខែមីនា

06/03/2018
(ភ្នំពេញ)៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃសិក្ខាសាលាជាន់ខ្ពស់អាស៊ីបូព៌ាលើកទី៩ ស្តីពីនិរន្តរភាពទីក្រុង ដែលរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ នៅខេត្តសៀមរាប។

សិក្ខសាលានេះ រៀបចំឡើងដោយក្រសួងបរិស្ថានកម្ពុជា សហការជាមួយក្រសួងបរិស្ថានប្រទេសជប៉ុន និងក្រុមការងារអាស៊ាន ផ្នែកនិរន្តរភាពបរិស្ថានទីក្រុង។

សិក្ខាសាលាជាន់ខ្ពស់អាស៊ីបូព៌ា ស្តីពីនរិន្តរភាពទីក្រុង ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១០ ក្នុងគោលបំណងផ្តល់ឱកាស ឲ្យអ្នកសម្រេចចិត្តផ្នែកនយោបាយ មន្ត្រីជាន់ខ្ពស់មកពីក្រសួងស្ថាប័នពាក់ព័ន្ធវិស័យបរិស្ថាន និងទីនគរូបនីយកម្ម អាជ្ញាធរទីក្រុង ដៃគូរអភិវឌ្ឍន៍ អ្នកជំនាញ ព្រមទាំងអ្នកអនុវត្តការងារទីក្រុងស្អាត ទីក្រុងបៃតង និងនិរន្តរភាពទីក្រុងមកពីតំបន់បូព៌ា និងតំបន់អាស៊ីអាគ្នេយ៍បានជួបជុំគ្នា។

ដោយឡែកសម្រាប់សិក្ខាសាលាអាស៊ីបូព៌ាជាន់ខ្ពស់នេះ មានគោលបំណងចែករំលែក និងការលើកកម្ពស់នូវទស្សនៈ និងគំនិតផ្តួចផ្តើមនានា ស្តីពីការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព, ផ្លាស់ប្តូរចំណេះដឹង និងបង្កើនកិច្ចសហប្រតិបត្តិការ និងការរៀចំអនុសាសន៍ជាក់លាក់នានា ពាក់ព័ន្ធនឹងនិរន្តរភាពបរិស្ថានទីក្រុង ដើម្បីដាក់ជូនកិច្ចប្រជុំមន្ត្រីបរិស្ថាន នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាដោយមានការ ចូលរួមពីរដ្ឋមន្ត្រីបរិស្ថានអាស៊ានផងដែរ៕