អភិបាលខេត្តកំពត ប្រមានដកប្រធានមន្ទីររូបណាដែលអវត្តមាន ដោយគ្មានការអនុញ្ញាត ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អភិបាលខេត្តកំពត ប្រមានដកប្រធានមន្ទីររូបណាដែលអវត្តមាន ដោយគ្មានការអនុញ្ញាត ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែ

06/03/2018
(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានប្រមានដកប្រធានមន្ទីររូបណា ដែលអវត្តមានគ្មានការអនុញ្ញាត ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ដែលធ្វើឡើងរៀងរាល់មួយខែម្តង។

ការព្រមាននេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត នៅព្រឹក ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពត។
លោកអភិបាលខេត្ត អះអាងថា ការងារដឹកនាំ គឺសំខាន់ណាស់ក្នុងការចូលរួមកិច្ចប្រជុំ ដើម្បីរាយការណ៍ សុំយោបល់ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗ បើមិនចូលរួមបានន័យថា ប្រធានមន្ទីររូបនោះមិនធ្វើការងារ មិនបានបំពេញភារកិច្ច និងតួនាទីរបស់ខ្លួន។

ទន្ទឹមគ្នានេះ លោក ជាវ តាយ ក៏បានស្នើឲ្យមន្ទីរ អង្គភាព និងស្ថាប័ននានាជុំវិញខេត្តទាំងអស់ ត្រូវរួមគ្នាពង្រឹងការងាររកប្រាក់ចំណូល ដើម្បីអភិវឌ្ឍខេត្ត ជាពិសេសដូចជា សាខាពន្ធដា សាខាគយ មន្ទីរពាក់ព័ន្ធដ៏ទៃត្រូវត្រួតពិនិត្យ និងកែសម្រួលកិច្ចការងាររបស់ខ្លួនឡើងវិញ និងត្រូវធ្វើរបាយការណ៍ឲ្យបានច្បាស់លាស់អំពីប្រាក់ចំណូលទាំងនោះផង។

លោកអភិបាលខេត្ត បានបន្តថា ប្រាក់ចំណូលរបស់ខេត្តកំពត ក្នុងមួយឆ្នាំមានត្រឹមតែជាង៣លានដុល្លាប៉ុណ្ណោះ ហើយចំនួននេះមិនអាចយកទៅអភិវឌ្ឍន៍ខេត្ត ឲ្យមានហេដ្ឋារចនាសម្ព័នរូបវ័ន្តផ្សេងៗដូចជា ផ្លូវ ទឹក ភ្លើង និងការកែលម្អសួនច្បារ កែលំអរក្រុងបានទេ ដូច្នេះទាមទាឲ្យមន្ទីរ និងអង្គភាពពាក់ព័ន្ធនឹងការងាររកចំណូល ត្រូវខិតខំបន្ថែមទៀត និងរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយ ធ្វើយ៉ាងណារកចំណូលឲ្យបានច្រើន ដើម្បីយកមកអភិវឌ្ឍន៍ខេត្ត និងក្រុងកំពតឲ្យប្រែមុខប្រែមាត់។
អភិបាលខេត្តកំពតរូបនេះបានអះអាងខេត្តកំពត សម្បូរទៅដោយសក្តានុពលច្រើនបែបច្រើនយ៉ាងណាស់ និងមានចំណូលហូរចូលច្រើន សម្រាប់ការអភិវឌ្ឍន៍លើវិស័យផ្សេងៗ។ តែកន្លងមក ខេត្តកំពត ដោយឡែកក្នុងក្រុងកំពត គឺមានសំណង់ខុសច្បាប់ គ្មានលិខិតអនុញ្ញ្ញាតច្រើនណាស់ សំណង់ខ្លះសង់លើដីគ្មានប័ណ្ណកម្មសិទ្ធិទេ ខ្លះចាក់ដីលប់លូ លប់ប្រឡាយទឹក រំលោភចិញ្ចើមផ្លូវ ។ល។ ដោយអាងអំណាច អាងខ្នង កត្តាទាំងនេះហើយ ដែលធ្វើឲ្យបាត់បង់ប្រាក់ចំណូលមួយចំណែករបស់រដ្ឋ និងធ្វើឲ្យបាត់បង់សោភ័ណ្ឌភាពក្រុងផងដែរ៕