យន្ដហោះដឹកជញ្ជូន​រុស្ស៊ីមួយគ្រឿងធ្លាក់នៅស៊ីរី សម្លាប់មនុស្ស៣២នាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យន្ដហោះដឹកជញ្ជូន​រុស្ស៊ីមួយគ្រឿងធ្លាក់នៅស៊ីរី សម្លាប់មនុស្ស៣២នាក់

06/03/2018
(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃអង្គារនេះ បានឱ្យដឹងថាយន្ដហោះដឹកជញ្ជូនរបស់ខ្លួនមួយគ្រឿងបានធ្លាក់នៅឯ ប្រទេសស៊ីរី ដោយបានសម្លាប់មនុស្សជិះនៅលើនោះទាំងអស់៣២នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC​ នៅយប់ថ្ងៃអង្គារ ទី០៦ ខែមីនា ឆ្នាំ២០១៨៕

បើតាមក្រសួងការពារជាតិរុស្ស៊ី យន្ដហោះខាងលើបានធ្លាក់នៅឯមូលដ្ឋានទ័ពអាកាសរុស្ស៊ី Hmeymim ស្ថិត នៅក្នុងខេត្ត Latakia ប្រទេសស៊ីរី ហើយបើតាមព័ត៌មានបឋមនេះការធ្លាក់នេះ​ អាចបណ្ដាលមកពីបញ្ហាបច្ចេកទេស។ បន្ថែមពីលើនេះ ក្រសួងការជាតិរុស្ស៊ីបានឱ្យដឹងទៀតថាក្នុងចំណោមអ្នកជិះលើយន្ដហោះនោះ មាន២៦នាក់ជាអ្នកដំណើរ និង០៦នាក់ ជាក្រុមសហសេវិក៕