សម្ដេចតេជោ ហ៊ុន សែន ប្រកាសជួបសំណេះសំណាលជាមួយសិល្បករ សិល្បការិនី មិនតិចជាង១០ឆ្នាំទៀតនោះទេ ក្នុងតំណែងជានាយករដ្ឋមន្ដ្រី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្ដេចតេជោ ហ៊ុន សែន ប្រកាសជួបសំណេះសំណាលជាមួយសិល្បករ សិល្បការិនី មិនតិចជាង១០ឆ្នាំទៀតនោះទេ ក្នុងតំណែងជានាយករដ្ឋមន្ដ្រី

06/03/2018
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ​បានប្រកាសថា សម្ដេចនឹងបន្ដជួបសំណេះសំណាលជាមួយ ក្រុមសិល្បករ សិល្បការិនី ជារៀងរាល់ឆ្នាំ ពោលមិនតិចជាង១០ទៀតនោះទេ ក្នុងតំណែងជានាយករដ្ឋមន្ដ្រីដូចបច្ចុប្បន្ននេះ។
ការមានប្រសាសន៍ខាងលើនេះ ក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរ ទិវាវប្បធម៌ជាតិលើកទី២០ និងពិសាបាយសាមគ្គីជាមួយអ្នកសិល្បៈនៅមជ្ឈមណ្ឌលកោះពេជ្រ នៅល្ងាច​ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ។
យ៉ាងណាក៏ដោយ សម្រាប់ជំនួបនេះ ​សម្ដេចតេជោ ​ហ៊ុន សែន បានស្នើឲ្យរដ្ឋមន្ដ្រីក្រសួងវប្បធម៌ បើសិនជាថ្ងៃទី០៣ ខែមីនា ជាន់ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ត្រូវលើកទៅថ្ងៃច័ន្ទ ឬអង្គារវិញ ព្រោះក្រុមសិល្បករ សិល្បការិនី ជាប់រវល់សម្ដែងកម្មវិធីនានា ដែលម្ចាស់កម្មវិធីជួលពួកគេទៅសម្ដែង។​

ក្នុងពិធីដែលពោរពេញទៅដោយភាពស្និតស្នាលនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រុមសិល្បករ សិល្បការិនីគ្រប់ទម្រង់ និងគ្រប់ជំនាន់ នឹងផ្ដល់ឱកាសសម្ដេចបានបន្ដដឹកនាំប្រទេសជិត៤០មកនេះ ហើយសម្ដេចជំនឿយ៉ាងមុតមាំថា សិល្បករ សិល្បការិនី នឹងគាំទ្រសម្ដេចជានាយករដ្ឋមន្ដ្រី ហើយបោះឆ្នោតគាំទ្រគណបក្សប្រជាជន។
សូមជម្រាបថា ទិវាវប្បធម៌ជាតិ ៣ មីនា ឆ្នាំនេះត្រូវបានប្រារព្វធ្វើឡើងក្រោមប្រធានបទ «​យុវជន​ដើម្បី​វប្បធម៌​ជាតិ​»​។ ការជ្រើសរើស​យក​ប្រធានបទ​នេះ គឺ​ក្នុងបំណង​ជំរុញ​ឲ្យ​យុវជន​ចូលរួម​អនុវត្ត​កាន់តែ​សកម្ម​ក្នុងការលើកកម្ពស់​ការអភិរក្ស និង​អភិវឌ្ឍ​វប្បធម៌​ជាតិ ក៏ដូចជា​វប្បធម៌​ចម្រុះនៅ​កម្ពុជា​។
តាមរយៈសារាចរណែនាំពីការរៀបចំទិវាវប្បធម៌នាពេលកន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទិវាវប្បធម៌ជាតិ៣មីនា ជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលជានិច្ចកាលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ រៀបចំប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរំលឹកគុណូបការៈ និងស្នាដៃដ៏វិសេសវិសាលរបស់បុព្វបុរសនៃយើង ដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដល់កូនចៅជំនាន់ក្រោយ៕

ប្រភព៖ Page : Samdech Hun Sen, Cambodian Prime Minister