Manchester United បានវាយបក Crystal Palace ពីត្រូវគូប្រកួតនាំមុខ ២-០ មកឈ្នះ ៣ទល់នឹង២វិញក្នុងការប្រកួត Premier League សប្ដាហ៍ទី២៩។
ជំនួបនៅកីឡដ្ឋាន Selhurst Park កាលពីយប់មិញ Crystal ស៊ុតបញ្ចូលទីបាន១គ្រាប់មុននៅនាទី ១១ ជាថ្វីជើងរបស់ខ្សែបម្រើស្លាប Andros Townsend។ ចូលវគ្គទីពីរបាន៣នាទី Patrick van Aanholt បានស៊ុតឲ្យម្ចាស់ផ្ទះបាន១គ្រាប់ទៀតធ្វើឲ្យក្រុមរហស្សនាមថា Eagles នាំមុខ ២ទល់០។
យ៉ាងណា Chris Smalling តែតឲ្យបិសាចក្រហមតាមពីក្រោយ ១-១ នៅនាទី ៥៥ មុនពេល Romelu Lukaku តាមស្មើ ២-២ នៅនាទី៧៦។ នៅម៉ោងបន្ថែម ៩០+២ ទៅហើយ Nemanja Matic បានទាត់មួយជើងពីតំបន់ដំបូលទូក បំប៉ោងសំណាញ់ធ្វើឲ្យក្រុមលោក Mourinho ឈ្នះការប្រកួតហើយឡើងទៅលេខ២ជំនួស Liverpool វិញ៕
ប្រភព៖ Manchestereveningnews
