លោក ហ៊ុន ម៉ាណែត ជំរុញឲ្យខេត្តព្រះសីហនុ កាន់តែមានសក្តានុពល និងមានតម្លៃក្នុងយៈពេលវែង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ហ៊ុន ម៉ាណែត ជំរុញឲ្យខេត្តព្រះសីហនុ កាន់តែមានសក្តានុពល និងមានតម្លៃក្នុងយៈពេលវែង

06/03/2018
(ព្រះសីហនុ)៖ ថ្លែងចេញពីទឹកដីខេត្តព្រះសីហនុ ទីដែលសំបូរទៅដោយអ្នកវិនិយោគជនជាតិចិនជាច្រើននោះ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨នេះ លោក ហ៊ុន ម៉ាណែត បានជំរុញឲ្យខេត្តព្រះសីហនុ កាន់តែមានសក្តានុពល និងមានតម្លៃក្នុងយៈពេលវែង និងព្រមទាំងបានថ្លែងជំរុញឲ្យការវិនិយោគដើរ និងរក្សាជាគោលការណ៍មួយ ដែលធ្វើឲ្យសេដ្ឋកិច្ច បានដើទៅមុខជាជាងដើរឈប់ ដើរឈប់។

នៅថ្ងៃនេះលោក ហ៊ុន ម៉ាណែត រួមជាមួយមន្រ្តីជាន់ខ្ពស់ និងអ្នករកស៊ីគ្រាក់ៗនៅកម្ពុជា បានអញ្ជើញចូលរួមបញ្ចុះបឋមសិលា សណ្ឋាគារ ជីង កាន របស់អ្នកវិនិយោគចិននៅលើទឹកដីខេត្តជាប់មាត់សមុទ្រ មួយនេះ។
នៅក្នុងឱកាសនោះ មន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ខេត្តព្រះស៊ីហនុគួរតែមានសក្តានុពលកាលពីជាង១០ឆ្នាំមុន ដែលពេលនេះជាទីកន្លែងចាប់អារម្មណ៍សម្រាប់អ្នកវិនិយោគ ក្នុងការអភិវឌ្ឃទៅមុខ និងជាឱកាសជាច្រើនក្នុងការបង្កើនតម្លៃឲ្យកាន់តែមានសក្តានុពលបន្តែមទៀត។ «យើងបានជំរុញឲ្យការវិនិយោគនេះដើរ និងរក្សាជាគោលការណ៍មួយដែលធ្វើឲ្យសេដ្ឋកិច្ច បានដើទៅមុខ ជាជាងដើរឈប់ ដើរឈប់»។
លោក​ ហ៊ុន ម៉ាណែត បានបន្ថែមថា អ្វីដែលយើងបានចាប់អារម្មណ៍ គឺជម្រុញឲ្យខេត្តព្រះសីហនុ កាន់តែមានសក្តានុពល និងមានតម្លៃក្នុងយៈពេលវែង។ នៅតាមបណ្តាប្រទេសមួយចំនួន ការបង្កើតតម្លៃ នៃសក្តានុពល វាបានក្នុងរយៈពេលខ្លី តែបើមិនប្រយ័ត្ន វានឹងបាត់តម្លៃក្នុងរយៈពេលវែង ហេតុដូចនេះ ការចាប់អារម្មណ៍នៃការបង្កើតឱកាស ត្រូវចងភ្ជាប់ជាមួយនឹងទិសដៅដើម្បីរក្សាតម្លៃវា សម្រាប់រយៈពេលវែងទៅខាងមុខទៀត។

បើតាមលោក ហ៊ុន ម៉ាណែត មានមតិខ្លះបានលើកឡើងថា «ខេត្តព្រះស៊ីហនុ ដូច ម៉ាកាវ ដូចបាលី និងដូចលែនឌ្វី ខ្ញុំឯកភាព តែមិនឯកភាព ខ្ញុំឯកភាទាញយកសក្តានុពលមូលដ្ឋាន ដើម្បីទាញយកផលប្រយោជន៍សម្រាប់យរៈពេលវែង តែខ្ញុំមិនឯកភាពឲ្យក្រុងព្រះស៊ីហនុទៅជា ម៉ាកាវ ដូចបាលី និងដូចលែនឌ្វីទេ។ ក្រុងព្រះសីហនុ ត្រូវក្លាយជាក្រុងមានសក្តតានុពល មានលក្ខណៈពិសេសរបស់ខ្លួន ដែលរយៈពេល៣០ឆ្នាំ។ គេថាកម្ពុជាមានទីក្រុងមួយដែលមានលក្ខណៈពិសេរបស់វា ដែលយើងរួមគ្នាដាក់ទិសដៅមួយពីពេលនេះដើម្បីថែរក្សា ដែលទាក់ទាញសក្តានុពល ទាំងផ្នែកឧស្សាហកម្ម និងផ្នែកទេសចរណ៍ដែល នេះជាការរក្សាតម្លៃក្នុងរយៈពេលវែង»។
លោកថា «យើងមានកោះ និងឆ្នេរជាច្រើន ហើយយើងត្រូវថែរក្សាវា ដែលយើងបានទាំងសកត្តានុពលក្នុងការអភិវឌ្ឍ ហើយយើងរក្សាបានទាំងអត្តសញ្ញាណរបស់វា។ កន្លងទៅយើង មានទម្លាប់ឲ្យតែរបស់នោះ ប្តូរទម្លាប់របស់ល្អ គឺជារបស់ប្រទេសគេ មកជារបស់ល្អនៅស្រុកខ្មែរ ថ្ងៃក្រោយ បើកន្លែងផ្សេងស្អាត គឺស្អាតដូចប្រទេសខ្មែរវិញ ល្អជាងហើយនេះជាអ្វីដែលយើងចង់បាន»។

កូនប្រុសច្បងរបស់នាយករដ្ឋមន្រ្តី បានរំលឹកថា កម្ពុជាប្រទេសមហាអំណាចពីអតីតកាល ហើយលោកជឿជាក់ថា កូនខ្មែរបច្ចុប្បន្នអាចធ្វើបាន ដោយចាប់ផ្តើមនូវការអភិវឌ្ឍន៍ មិនបាត់បង់អត្តសញ្ញាណ ដោយគោលការណ៍ឈ្នះឈ្នះ បានទាំងការអភិវឌ្ឍ រក្សាបានអត្តសញ្ញាណ ហើយមិនប៉ះពាល់ដល់ទីផ្សារ ដែលនេះហើយជាការរក្សាតម្លៃរបស់យើងក្នុងរយៈពេលវែង៕