មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជួបជាមួយបេសកជនពិសេសកូរ៉េខាងត្បូង ដើម្បីពិភាក្សាពីកិច្ចពិភាក្សា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជួបជាមួយបេសកជនពិសេសកូរ៉េខាងត្បូង ដើម្បីពិភាក្សាពីកិច្ចពិភាក្សា

06/03/2018
(សេអ៊ូល)៖ វិមានប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើងបានទទួលស្វាគមន៍អាហារពេលល្ងាចសម្រាប់បេសកជនពិសេសរបស់ប្រធានាធិបតី លោក មូន ជែអ៊ីន ដែលទើបតែទៅដល់ទីក្រុងព្យុងយ៉ាង ដើម្បីជជែកពីកិច្ចពិភាក្សារវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៥ ខែមីនា ឆ្នាំ២០១៨។
ថ្លែងក្នុងសន្និសីទសារព័ត៌មានដ៏ខ្លី អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក Kim Eui-kyeom បានបញ្ជាក់ដូច្នេះថា៖ «មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងទទួលទាន អាហារពេលល្ងាចជាមួយបេសកជនពិសេសរបស់លោកប្រធានាធិបតី ហើយដែលនេះគឺជាសញ្ញាមួយបង្ហាញថា លោក គីម ជុងអ៊ុន មានបំណងផ្សះផ្សាទំនាក់ទំនងជាមួយកូរ៉េខាងត្បូង»។ បន្ថែមពីលើនេះ វាគឺជាលើកដំបូងបំផុតដែលលោក គីម ជុងអ៊ុន ជួបជាមួយមន្ត្រីកូរ៉េខាងត្បូង ខណៈទីក្រុងសេអ៊ូល រំពឹងថា អាចនឹងបញ្ចុះបញ្ចូលឱ្យទីក្រុងព្យុងយ៉ាងត្រឡប់មករកតុចរចា ជាមួយសហរដ្ឋអាមេរិកវិញ។
គួរបញ្ជាក់ថា បើតាមការផ្សាយពីសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA តំណាងកំពូលរបស់លោក មូន ជែអ៊ីន បានដល់ ទីក្រុងព្យុងយ៉ាង នៅល្ងាចថ្ងៃចន្ទនេះ ដោយធ្វើដំណើរតែរយៈពេលខ្លីប៉ុណ្ណោះ ចេញពីប្រទេសកូរ៉េខាងត្បូង។ ប្រតិភូជាន់ខ្ពស់កូរ៉េខាងត្បូងមានសមាជិកសរុប១០នាក់ ដែលនាំដឹកនាំដោយ លោក ជុង អ៊ុយយ៉ុង (Chung Eui-yong) នាយកការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូង។

ដោយឡែកថ្លែងនៅមុនពេល​ដឹកនាំ​គណៈប្រតិភូ​ ទៅកាន់ប្រទេស​កូរ៉េខាងជើង នៅរសៀល​ថ្ងៃចន្ទនេះ ​លោក Chung Eui-yong ក៏បាននិយាយដែរថា លោកនឹងប្រាប់​កូរ៉េខាងជើង​ពីបំណង​ដ៏ស្មោះត្រង់​របស់លោក​ប្រធានាធិបតី មូន ជែអ៊ីន និងដំណោះ​ស្រាយ​ក្នុងការរក្សា​កិច្ចសន្ទនា ក៏ដូចជាលើក​កម្ពស់ទំនាក់ទំនង​រវាង​កូរ៉េទាំងពីរ​ដែលបាន​ប្រសើរ ដោយសារតែ​​ព្រឹត្តិការណ៍​កីឡាអូឡាំពិក​​​រដូវរងា ដើម្បីដំណើរការឡើងវិញ​ នូវកិច្ចសន្ទនា​លុបបំបាត់ អាវុធ​នុយក្លេអ៊ែរ​រវាងទីក្រុង​ព្យុងយ៉ាង និង​សហរដ្ឋអាមេរិក ​រួមទាំង​សហគមន៍​អន្តរជាតិ»៕

យ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញខ្លះយល់ថា ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ អាចស្ងប់ស្ងាត់បណ្ដោះអាសន្នតែប៉ុណ្ណោះ ស្របពេលមានសេចក្ដីរាយការណ៍ជាច្រើនថា ទីក្រុងវ៉ាស៊ីនតោន នឹងដឹកនាំការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំនៅខែមេសាខាងមុខនេះ។ ម្យ៉ាងវិញទៀត ទោះបីជាមានកិច្ចសន្ទនាជាបន្តបន្ទាប់ក៏ដោយ ក៏កូរ៉េខាងត្បូងទំនងជាមិនទាន់ទុកចិត្តកូរ៉េខាងជើងឡើយ ពីព្រោះដរាបណាទីក្រុងព្យុងយ៉ាងមានអាវុធនុយក្លេអ៊ែរ ទីក្រុងសេអ៊ូល នៅតែត្រូវការសហរដ្ឋអាមេរិកជាអ្នកការពារដែលលោក គីម ជុងអ៊ុន ចាត់ទុកថា មេគ្រោះសម្រាប់ការ កាន់តំណែងយូរអង្វែងរបស់លោក៕