គិតត្រឹមពាក់កណ្តាលសប្តាហ៍ដំបូងខែមិនា ក្រុមហ៊ុន Apple បានបិទការ Update ឬ Restore ទៅកាន់ iOS 11.2.5 លើ iPhone/iPad គ្រប់ម៉ូឌែល ដោយឲ្យអ្នកប្រើប្រាស់ទាញយក iOS 11.2.6 កំណែចុងក្រោយជំនួសវិញ។
ជាសារចែកជូនអ្នកដែល Restore ជួបបញ្ហា Error 3194 នោះក៏មកពីដើមចមនៃ iOS ជំនាន់ចាស់ត្រូវបានផ្អាកដូចបានបញ្ជាក់អីចឹង។ សម្របនឹង iOS 11.2.6 ពុំមានអ្នកចាប់អារម្មណ៍ច្រើន ក្រុមហ៊ុនលោក Tim Cook ក៏កំពុងដុតដៃដុតជើងក្នុងការអភិវឌ្ឍកំណែសាកល្បង iOS 11.3 ដល់ជំនាន់ Beta 3 សម្រាប់ Developer ឲ្យសាកល្បង។
ជាមួយគ្នានេះកម្មវិធី Jailbreak ជំនាន់ iOS 11.0 ដល់ 11.1.2 ក៏ទើបតែដាក់ឲ្យប្រើប្រាស់ ដោយក្រុមការងារ Coolstar ខណៈការអនុវត្តក៏សាមញ្ញដូចមុន ឆ្លងកាត់កម្មវិធី Cydia Impactor និងឯកសារ IPA ឈ្មោះ Electra។
អានអត្ថបទ៖
ប្រៀបធៀបល្បឿន S9+ ជាមួយ iPhone X លទ្ធផលភ្ញាក់ផ្អើលបំផុត
ចេញរូបពិត Huawei P20 Lite ពណ៌ខៀវ
ប្រភព៖ iclarified ប្រែសម្រួល៖ ឡៃហ៊ាង
