ប្រៀប​ធៀប​ល្បឿន​ S9+ ជា​មួយ​ iPhone X លទ្ធផល​ភ្ញាក់​ផ្អើល​បំផុត​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រៀប​ធៀប​ល្បឿន​ S9+ ជា​មួយ​ iPhone X លទ្ធផល​ភ្ញាក់​ផ្អើល​បំផុត​

05/03/2018
Galaxy S9/S9+ និង​ iPhone X គឺ​ជា​​ជើង​ខ្លាំង​​នា​ពេល​បច្ចុប្បន្ន​ដែល​តំណាង​ឲ្យ​ Android និង iOS។ ការ​ប្រកួត​ប្រជែង​រវាង​ស្មាតហ្វូន​ទាំង​ពីរ មាន​មនុស្ស​ជា​ច្រើន​អន្ទះសា​ចង់​ឃើញ​។ វីដេអូ​ខាង​ក្រោម​នេះ​មាន​បង្ហាញ​ពី​ការ​ប្រកួត​សមត្ថភាព​ S9+ និង iPhone X ដែល​លទ្ធផល​គឺ​ភ្ញាក់ផ្អើល​បំផុត។
និយាយ​ពី​លក្ខណៈ​សម្បត្តិ​ Galaxy S9+ ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ Exynos 9810 និង​ RAM ទំហំ​ ៦ GB។ ចំណែក​ iPhone X ប្រើ​បន្ទះ​ឈីប​ A11 Bionic និង​មាន​ RAM ទំហំ​ ៣ GB។

ចំណុច​ដែល​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ គឺ​នៅ​ពេល​បើក​​ហ្គេម​ Galaxy S9+ បាន​យក​ឈ្នះ​ iPhone X មិន​ចេះ​តិច​ដង​ ដែល​ជា​ធម្មតា​កម្រ​មាន​ស្មាតហ្វូន Android ណា​អាច​បើក​ហ្គេម​បាន​លឿន​ជាង​ iPhone X ណាស់។ មិន​តែ​ប៉ុណ្ណោះ​ការ​បើក​កម្មវិធី​តូចៗ​មួយ​ចំនួន​ក៏​ Galaxy S9+ អាច​យក​ឈ្នះ​ iPhone X បាន​ផង​ដែរ​ ប៉ុន្តែ​នាំ​មុខ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ។
ចំណែក​ឯ​សមត្ថភាព​រក្សា​ទុក​កម្មវិធី​ក្នុង​ RAM វិញ​ Galaxy S9+ អាច​ធ្វើ​បាន​ល្អ​ជាង​ iPhone X ឆ្ងាយ ដោយ​ iPhone X ត្រូវ​ដំណើរ​ការ​សា​ឡើង​វិញ​នៅ​ត្រឹម​កម្មវិធី​ទី​បី​ ដែល​ជា​ហ្គេម​ Asphalt។ ​ត្បិត​ថា​ត្រូវ​ដំណើរ​ការ​កម្មវិធី​ទី​បី​សា​ឡើង​វិញ​ ប៉ុន្តែ​ iPhone X ក៏​អាច​រក្សា​ទុក​កម្មវិធី​​តូចៗ​មួយ​ចំនួន​ឲ្យ​នៅ​ដំណើរ​ការ​ក្នុង RAM បាន​ផង​ដែរ៕​​

​​

ប្រភព៖ Thegioididong​​​ ប្រែ​សម្រួល៖ ឡៃហ៊ាង