ពេលប្រកាសចេញស្មាតហ្វូនត្រកូល P ជំនាន់ថ្មី កាន់តែខិតចូលមកដល់ ដំណឹងបែកធ្លាយក៏ចេញមកជាបន្តបន្ទាប់។ ចុងក្រោយគេនេះ ទាក់ទងនឹងរូបរាងរបស់ Huawei P20 Lite ដែលមានពណ៌ខៀវ។
រូបភាពដែលលេចធ្លាយចេញមក គឺជារូបភាពពិតមិនមែនរូប Render ដោយមានបង្ហាញពីកាមេរ៉ាភ្លោះ, ទ្រនាប់ស្កេនម្រាមដៃចំកណ្ដាល និង អេក្រង់មានស្នាមគន្លាក់។
គេដឹងថា P20 Lite ជាស្មាតហ្វូនស្ថិតនៅក្រោម P20 និង P20 Pro ដែលមានតម្លៃធូរថ្លៃ។ P20 Lite មានបំពាក់អេក្រង់ FullHD+ ទំហំ ៥,៨៤ អ៊ីញ, មានបំពាក់បន្ទះឈីប Kirin 659 ដែលមាន RAM ទំហំ ៤ GB និង អង្គផ្ទុកទិន្នន័យ ៦៤ GB។
ប្រព័ន្ធកាមេរ៉ាភ្លោះខាងក្រោយគឺការរួមបញ្ចូលគ្នារវាងកាមេរ៉ាមេទំហំ ១៦ MP និងកាមេរ៉ាមួយទៀតទំហំ ២ MP, កាមេរ៉ាខាងមុខកម្រិត ១៦ MP និងមានថ្មទំហំ ៣០០០ mAh។
P20 Lite រំពឹងថាមានតម្លៃ ៤៥៥ ដុល្លារនៅលើទីផ្សារអឺរ៉ុប និងបង្ហាញខ្លួននាថ្ងៃទី ២៧ ខែមីនាខាងមុខ៕
ប្រភព៖ Thegioididong ប្រែសម្រួល៖ ឡៃហ៊ាង
