ប្រវត្តិសាស្ត្រ​ថ្មី! នាវាដឹក​យន្តហោះ​ចម្បាំងអាមេរិក មកដល់វៀតណាម​នាថ្ងៃចន្ទ​នេះ ស្ថិតក្នុង​គោលដៅ​ធំមួយ... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រវត្តិសាស្ត្រ​ថ្មី! នាវាដឹក​យន្តហោះ​ចម្បាំងអាមេរិក មកដល់វៀតណាម​នាថ្ងៃចន្ទ​នេះ ស្ថិតក្នុង​គោលដៅ​ធំមួយ...

05/03/2018
(ហាណូយ)៖ នាវាដឹកយន្ដហោះ​ចម្បាំង​អាមេរិក USS Carl Vinson បានបំពេញដំណើរ​ទស្សនកិច្ច​ ជាប្រវត្តិសាស្ត្រជាលើកដំបូងបំផុត មិនធ្លាប់ពីមុន​ក្នុងរយៈពេលច្រើន​ជាបួនទសវត្សរ៍​មកនេះ មកកាន់ប្រទេស​វៀតណាម ដែលកំពុងសម្លឹង​មើលការផ្សា​ភ្ជាប់ទំនាក់ទំនង​ ជាមួយទីក្រុង​វ៉ាស៊ីនតោន ដើម្បីមានទឹកមាត់​ប្រៃក្នុងការតទល់ជាមួយ​ចិន។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ​ ទី០៥ ខែមីនា ឆ្នាំ២០១៨។
USS Carl Vinson នឹងចូលសំចត​នៅថ្ងៃចន្ទនេះ នៅឯកំពង់ផែ​ទីក្រុង ដាណាង (Danang) ហើយដំណើរទស្សនកិច្ចនេះ​ទៀតសោត គឺជាសញ្ញាមួយ​នៃការរីកចំរើន​ទំនាក់ទំនង​យោធា​រវាងអតីតគូសត្រូវទាំងពីរ​ ក្នុងសម័យ​សង្រ្គាម​វៀតណាម។ ប៉ុន្តែទន្ទឹមគ្នា អ្នកជំនាញ​អាមេរិកខ្លះ ដូចជា​លោក ចន ឃើបាយ (John Kirby) អតីតឧត្ដមនាវី​ឯកអាមេរិក​យល់ថា ដំណើរទស្សនកិច្ចរបស់​នាវាដឹក យន្ដហោះចម្បាំង​នេះ គឺជាសារមួយផ្ញើ​ទៅកាន់​ទីក្រុងប៉េកាំង ដែលកំពុង​ពង្រីកឥទ្ធិពល​របស់ខ្លួន នៅក្នុងតំបន់​សមុទ្រចិន​ខាង​ត្បូង។
«វៀតណាម​កំពុងមានការព្រួយ​បារម្ភជា​ខ្លាំង ចំពោះសកម្មភាព​យោធារបស់ចិន​ នៅក្នុងតំបន់​សមុទ្រចិន​ខាងត្បូង ដូច ច្នេះហើយ​ទើបទីក្រុង​ហាណូយ ចង់ស្ដារទំនាក់ទំនង​ល្អជាមួយ​សហរដ្ឋអាមេរិក ដើម្បីបានខ្នងបង្អែក​កុំឱ្យចិនធ្វើអ្វី​ស្រេចតែ​អំពើចិត្ត»។ នេះបើតាម​ លោក John Kirby។
គួរបញ្ជាក់ថា បច្ចុប្បន្ន​ចិនត្រូវបានគេមើល​ឃើញថា កំពុងពង្រីក​ឥទ្ធិពលយោធា​កាន់តែខ្លាំង​ នៅតំបន់សមុទ្រ​ចិន​ខាងត្បូង ជាទីដែល​វៀតណាម ហ្វីលីពីន តៃវ៉ាន់ ព្រុយណេ និងម៉ាឡេស៊ី អះអាងថា​ជាដែនអធិបតេយ្យ​រៀងៗខ្លួន។ ចំណែកឯ​ក្រុមអ្នកជំនាញ ក៏បានបង្ហាញ​ការព្រួយបារម្ភផងដែរ ដោយខ្លាចក្រែង​ថា ជម្លោះក្នុងតំបន់ដែនទឹក​មួយនេះ អាចនឹងបង្ខំឱ្យ​សហរដ្ឋអាមេរិក និងចិនប្រឈមមុខ​ដាក់គ្នាដោយផ្ទាល់​នៅថ្ងៃណា​មួយ៕