សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួប លើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួប លើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨

05/03/2018
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិតីភាព ក្នុងពិធីអបអរសាទរខួបលើកទី១០៧ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍនភាព» នៅសាលប្រជុំសកលវិទ្យាល័យការពារជាតិ រាជធានីភ្នំពេញ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រីរដ្ឋមន្ត្រីក្រសួងកិច្ចការនារី នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ នាយទាហាន ពលទាហាន កងកម្លាំងរាជអាវុធហត្ថ គ្រូយោធាចារ្យ សិស្សនាយទាហាន មកពីអង្គភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពថ្មើរជើង និងបណ្តាអង្គភាពពាក់ព័ន្ធនានាប្រមាណ៦០០នាក់ផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា បច្ចុប្បន្ននារី ក្នុងកងយោធពលខេមរភូមិន្ទ មានតួនាទីក្នុងជួរដឹកនាំក្រសួងការពារជាតិ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយឧត្តមសេនីយ៍ និងជាមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ដែលនឹងបានកំពុងភារកិច្ចយ៉ាងសកម្ម។ ទទឹងនឹងនេះនារីក្នុងកងយោធពលខេមរភូមិន្ទ ទទួលបាននូវឯកសណ្ឋាន និងស្បែកជើងសមរម្យគ្រប់ៗគ្នា។
សម្តេចពិជ័យសេនា ក៏បានផ្តាំផ្ញើដល់មេបញ្ជាការគ្រប់កង ឯកអង្គភាពត្រូវចូលរួមគាំទ្រស្ត្រី ស្របតាមប្រធានបទ ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍនភាពជាតិ។ ក្នុងនោះត្រូវយកចិត្តទុកដាក់ ដល់ស្ត្រីនៅក្នុងអង្គភាពរបស់ខ្លួន ត្រូវផ្តល់ឱកាស និងបង្កលក្ខណៈងាយស្រួល ឲ្យនារីបង្កើនសមត្ថភាព ចំណេះដឹងជំនាញលើកទឹកចិត្ត និងត្រូវផ្តល់ឱកាសក្នុងការទទួលឋានន្តរសក្តិ តួនាទី សមស្របទៅតាមសមត្ថភាព បទពិសោធន៍ដោយមិនរើសអើងឡើយ៕