រួមគ្នាលើកកម្ពស់ជនពិការ! កម្ពុជារៀបចំទិវាស្តាប់ឮកម្ពុជាលើកទី៣, ឆ្នាំ២០១៨នេះ ពិភពលោកអាចនឹងមានអ្នកជំងឺស្តាប់មិនឮកើនឡើងដល់ ៤៦៦លាននាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រួមគ្នាលើកកម្ពស់ជនពិការ! កម្ពុជារៀបចំទិវាស្តាប់ឮកម្ពុជាលើកទី៣, ឆ្នាំ២០១៨នេះ ពិភពលោកអាចនឹងមានអ្នកជំងឺស្តាប់មិនឮកើនឡើងដល់ ៤៦៦លាននាក់

05/03/2018
(ភ្នំពេញ)៖ ដើម្បីរួមគ្នាលើកម្ពស់ជនពិការ កម្ពុជាបានប្រារព្ធទិវាស្ដាប់ឮកម្ពុជា លើកទី៣ ក្រោមប្រធានបទ «ស្ដាប់ឮពេលអនាគត និងរៀបចំដើម្បីការ​ស្ដាប់ឮ» ដែលទិវានេះ មានការចូលរួមពីសំណាក់លោកស្រី យឹម ឆៃលីន ហ៊ុន ម៉ានី ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា, លោកស្រី ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លោកស្រី ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ, លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ, លោក ភាវ សុវុទ្ធី អគ្គនាយក នៃក្រសួងបរិស្ថាននិងលោក ឈឹម គឹមហ៊ាន ស្ថាបនិកអង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា។
ទិវានេះរៀបចំឡើងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ ក្នុងគោលបំណង លើកកម្ពស់ជនពិការភាព ដោយសារជំងឺគថ្លង់ ក៏ដូចជាពន្យល់ផ្សព្វផ្សាយបន្ថែមទៀត ទៅដល់ពលរដ្ឋពីពិធីបង្ការ និង​ព្យាបាលនៃជំងឺនេះ។

លោកស្រី ជា សេរី បានថ្លែងឲ្យដឹងថា «ជារៀងរាល់ឆ្នាំ យើងតែងតែរួមគ្នារៀបចំនៃកម្មវិធីនេះឡើង ទិវានេះមានប្រធានបទ និងសកម្មភាពជាក់លាក់ ត្រូវ​អនុវត្តដោយដៃគូ និងភាគីពាក់ព័ន្ធនានា ទិវាស្ដាប់ឮកម្ពុជាជាផ្នែកមួយ នៃទិវាការស្ដាប់លើលើពិភពលោក។
លោកស្រីបានឲ្យដឹងទៀតថា មនុស្សបាត់បង់ការស្ដាប់ឮ មាន៣កម្រិត ទី១៖ កម្រិតស្រាល, ទី២៖ កម្រិតមធ្យម និងទី៣កម្រិតធ្ងន់។ ប្រសិនបើ​មិន​មានការដោះស្រាយ លើបញ្ហាបាត់បង់ការស្ដាប់លឺនោះទេ នឹងធ្វើឲ្យមនុស្សបាត់បង់ការស្ដាប់ឮ កាន់តែកើនឡើង បើតាមសន្ទស្សន៍ និងការព្យាករ​ទុកជាមុន នៅទូទាំងពិភពលោកក្នុងឆ្នាំ២០១៨ មានមនុស្សបាត់បង់ការស្ដាប់ឮ ចំនួន៤៦៦លាននាក់, ឆ្នាំ២០៣០ នឹងមានការកើនឡើងចំនួន​៦៣០​លាននាក់ និងឆ្នាំ២០៥០កើនឡើង ដល់ចំនួន៩០០លាននាក់។

លោកស្រីបញ្ជាក់ទៀតថា «ដូច្នេះយើងត្រូវរួមគ្នាចាប់ផ្ដើម រៀបចំសកម្មភាពពីឥឡូវនេះ ដែលរួមមានបែងចែកធនធាននានា សម្រាប់ថែរក្សាការ​ស្ដាប់ឮ ធ្វើការបណ្ដុះបណ្ដាលអ្នកឯកទេសអាជីព ថែរក្សាការស្ដាប់ឮ ធានានូវការទទួលបានបណ្ដា សេវាកម្មទំនាក់ទំនង និងបច្ចេកវិទ្យាការស្ដាប់ឮនានា ព្រមទាំងគ្រប់គ្រងកម្រិតសំឡេង ហើយទន្ទឹមនឹងនោះ យើងទាំងអស់គ្នាចូលរួមបង្ការការពារ និងកាត់បន្ថយផលប៉ះពាល់នៃការបាត់បង់ ការស្ដាប់ឮ​តាមរយៈ កុំដាក់បញ្ចូលវត្ថុណាមួយក្នុងត្រចៀក, ប្រើសម្ភារៈញាត់ត្រចៀកការពារសំឡេង និងឧបករណ៍ការពារត្រចៀកពីសំឡេងឬខ្លាំងៗ ក្នុងករណី​មានបញ្ហាណាមួយជាមួយត្រចៀក សូមទៅពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតភ្លាមៗ»

ក្នុងនោះដែរលោក ឆ្លូញ ស៊ាងអ៊ី ពលរដ្ឋដែលមានជំងឺស្ដាប់មិនឮ (ថ្លង់) បានថ្លែងសូមឲ្យបញ្ឈប់នូវរាល់ការមើលងាយ និងរើសអើយដល់ជនពិការ​រភាពទាំងឡាយ និងចូលរួមលើកទឹកចិត្ត ឲ្យពួកគាត់ទាំងអស់មានកម្លាំងកាយចិត្តឡើងវិញ។

លោកបានលើកឡើថា «ខ្ញុំមានជំងឺស្ដាប់មិនលឺនេះ តាំងពីកុមាររភាព មានជំងឺនេះ ធ្វើឲ្យខ្ញុំខ្មាស់គេ មិនហ៊ានធ្វើអ្វីដែលខ្លួនចង់ធ្វើ ហើយ​ថែមទាំង​ត្រូវ​បានទទួលរង នូវការរើសអើងថែមទៀតផង។ ប៉ុន្ដែយ៉ាងណាខ្ញុំមានការសប្បាយចិត្តឡើងវិញ ដោយឥឡូវនេះពលរដ្ឋទាំងអស់ លែងរើសអើងជនពិការ និងផ្ដល់​ឱកាស ព្រមទាំងលើកទឹកចិត្ត ដល់​ជនពិការទាំងឡាយឲ្យសម្រេច នូវអ្វីដែលពួកគាត់ចង់បានឡើងវិញ»