ប្រទេសចិនអះអាងថា «គ្មានភាពអត់ធ្មត់ទៀតឡើយ ចំពោះតៃវ៉ាន់ដែលចង់បានឯករាជ្យ... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រទេសចិនអះអាងថា «គ្មានភាពអត់ធ្មត់ទៀតឡើយ ចំពោះតៃវ៉ាន់ដែលចង់បានឯករាជ្យ...

05/03/2018
(ប៉េកាំង)៖ ប្រទេសចិន​នឹងមិនអត់ឱនជា​ដាច់ខាត ចំពោះ​ការសកម្មភាព ឬក៏ការប៉ុនប៉ង​ទាំងឡាយណា​ ដែលចង់ឱ្យ​តៃវ៉ាន់​ទទួលឯករាជ្យ ហើយថា​នឹងការពាររាល់​បូរណភាព​ទឹកដី​របស់ចិន។ នេះបើតាម​សុន្ទរកថា​ត្រៀមទុក​ សម្រាប់នាយក​រដ្ឋមន្ត្រី ចិនលោក លី ខេជាំង (Li Keqiang) ដកស្រង់​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន ​Reuters នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែមីនា ឆ្នាំ២០១៨។
យោងតាមសុន្ទរកថា​ត្រៀមសម្រាប់​លោក Li Keqiang នៅឯការបើក​សម័យប្រជុំសភា​ ប្រចាំឆ្នាំនៅ​ថ្ងៃចន្ទនេះ នាយករដ្ឋ មន្ត្រីចិនរូបនេះ​នឹងគូសបញ្ជាក់យ៉ាង​ដូច្នេះថា «យើងនឹង​នៅតែប្ដេជ្ញាចិត្ត​ជានិច្ច ក្នុងការការពារ​បូរណភា​ពទឹកដី និងដែន​អធិបតេយ្យភាព​របស់ចិន ហើយយើង​នឹងមិនអត់ឱន​ឱ្យជាដាច់ខាត​ ចំពោះ​សកម្មភាព​ផ្ដាច់ទឹកដី ឬផែនការ ឬក៏ការប៉ុនប៉ង​ទាំងឡាយ​ណា​ ដែល​ចង់ឱ្យតៃវ៉ាន់​ផ្ដាច់ខ្លួន​ពីចិន»។ តែទោះជា​យ៉ាងនេះក្ដី សុន្ទរកថានេះដដែល ក៏បានបញ្ជាក់ដែរថា ទីក្រុងប៉េកាំងនឹង​ចូលរួមលើកកម្ពស់​ការរីកចំរើន​ នៃទំនាក់ទំនង​ដោយសន្តិវិធី​ នៅច្រក​សមុទ្រតៃវ៉ាន់ និងជំរុញការ​ឯកភាពជាតិ​ដោយសន្តិវិធី។
គួរបញ្ជាក់ថា ចិនចាត់​ទុកតៃវ៉ាន់​ គឺជាខេត្តមួយរបស់ខ្លួន​តែប៉ុណ្ណោះ ហើយនេះក៏​មិនមែនជាលើក​ទីមួយ​ដែរ ដែលទីក្រុង​ប៉េកាំងព្រមាន​បែបនេះ។ លើសពីនេះ​ទៅទៀត ចិនក៏បានក្រើន​រំលឹកទីក្រុងតៃប៉ិ​ជាច្រើនដងរួច​ហើយដែរថា ខ្លួននឹងមិន ស្ទាក់ស្ទើរឡើយក្នុងការ​ប្រើប្រាស់កម្លាំង​យោធា​ វាយយកកោះ​តៃវ៉ាន់ បើសិនជា​ហ៊ានប្រកាស​ឯករាជ្យ៕