លោកជំទាវ ហ៊ុន ម៉ាណា ដឹកនាំក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ពដោយឥតគិតថ្លៃ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោកជំទាវ ហ៊ុន ម៉ាណា ដឹកនាំក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ពដោយឥតគិតថ្លៃ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង! ! !

05/03/2018
ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ ក្រុមវេជ្ជសាស្រ្តសម្តេចតេជោ ដឹកនាំដោយលោកជំទាវ ហ៊ុន ម៉ាណា បានចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងបងប្អូនគ្រួសារកងទ័ព នៅកងពលតូចអន្តរាគមន៍លេខ១២៨ ដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ឡាវ សរុបចំនួន១០៤៨នាក់ ស្ថិតក្នុងឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តមឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី១ ព្រមទាំងក្រុមការងារជាច្រើនរូបទៀត។

ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនាពេលនេះ រួមមាន ការពិនិត្យជំងឺទូទៅ, ពិនិត្យរោគស្ត្រី, វះកាត់តូច, សម្ភពនិងអេកូសាស្ត្រ, ពិនិត្យនិងព្យាបាលមាត់ធ្មេញ, ចែកថ្នាំទំលាក់ដង្កូវពោះវៀន និងមានរៀបចំអាហារសម្រន់រួមគ្នា ប្រកបដោយក្តីសប្បាយរីករាយ និងភាពស្និតស្នាលបំផុត។

លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្រ្តសម្តេចតេជោ បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋ និងបងប្អូនគ្រួសារកងទ័ពដែលអញ្ជើញចូលរួមនាឱកាសនោះ។ ជាមួយគ្នានេះ លោកជំទាវ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនលោកយាយ លោកតា មានដូចជា រទេះរុញចំនួន០៩គ្រឿង, វ៉ែនតាចំនួន៣០០គ្រឿង, អាវមនុស្សចាស់ សំពត់ ស្បែកជើង ព្រមទាំងសម្ភារៈសិក្សាជូនសិស្សានុសិស្សមួយចំនួនផងដែរ។

ប្រជាពលរដ្ឋ និងបងប្អូនគ្រួសារកងទ័ព ដែលបានមកទទួលការពិនិត្យ និងព្យាលជំងឺ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវ ហ៊ុន ម៉ាណា ដែលបានដឹកនាំក្រុមវេជ្ជសាស្ត្រសម្តេចតេជោ មកពិនិត្យ និងព្យាបាលជំងឺជូនពួកគាត់ ហើយជាពិសេស ពួកគាត់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរពីសុខទុក្ខរបស់ពួកគាត់។