កុំ​ទាន់​ឈាន​ជើង​ចូល​ដល់​ជីវិត​អាពាហ៍ពិពាហ៍​អី បើ​អ្នក​នឹង​គេ​នៅ​មាន​រឿង​ទាំង​នេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កុំ​ទាន់​ឈាន​ជើង​ចូល​ដល់​ជីវិត​អាពាហ៍ពិពាហ៍​អី បើ​អ្នក​នឹង​គេ​នៅ​មាន​រឿង​ទាំង​នេះ

02/03/2018
មាន​គូស្នេហ៍​ខ្លះ​សម្រេច​ចិត្ត​យ៉ាង​លឿន​ទៅ​លើ​រឿង​មង្គលការ តែ​បន្ទាប់​មក​ក៏​មាន​រឿង​រកាំរកូស​ជា​ហូរហែរ។ ដោយ​ហេតុបែប​នេះ​ហើយ​ទើប​ចង់​ឲ្យ​អ្នក​គិត​គូរ​ឲ្យ​បាន​វែង​ឆ្ងាយ​មុន​ដឹកដៃគ្នា​ឆ្លង​ចូល​ជីវិត​ប្ដី​ប្រពន្ធ។ បើ​អ្នក​ទាំង​ពីរ​នៅ​មាន​រឿង​ទាំង​នេះ នោះ​មិន​គួរ​សម្រេច​រៀប​ការ​ឡើយ៖

១. មិន​ដែល​រៀបចំ​គម្រោង​អនាគត​ជាមួយ​គ្នា
តាំង​ពី​ស្រឡាញ់​គ្នា​មក​តើ​មាន​ធ្លាប់​រៀប​ចំគម្រោង​ដើម្បី​អនាគត​ឬ​នៅ?​ឬ​គ្រាន់​តែ​និយាយ​ចោល​ទេ? បើ​អ្នក​ទាំង​ពី​គ្មាន​សកម្មភាព​​អ្វី​ដើម្បី​គាំទ្រ​ជីវិត​គ្រួសារ​នោះ គួរ​តែ​កុំ​ទាន់​ដឹកដៃ​គ្នា​ឆ្លង​ចូល​ជីវិត​ប្ដី​ប្រពន្ធ​អី។
រូបតំណាង
២. ឈ្លោះ​បែក​ៗ
បើ​មាន​រឿង​អី​តិចតួច​ឈ្លោះ​គ្នា ហើយ​បែក​គ្នា បន្ទាប់​មក​ត្រូវ​គ្នា​វិញរួច​ក៏​ឈ្លោះគ្នា​ទៀត​នោះ​មិន​មែន​ជា​សញ្ញា​ល្អ​ប៉ុន្មាន​នោះ​ទេ ទោះបី​ជា​អ្នក​ទាំង​ពីរ​មិន​ដាច់ស្រេច​ជាមួយ​គ្នា​ក៏​ដោយ។ បើ​នៅ​មាន​រឿង​បែប​នេះ​កើត​ឡើង​ទៀត អ្នក​ទាំង​ពីរ​ក៏​មិន​គួរ​សម្រេច​ចិត្ត​រៀប​ការ​ដែរ ព្រោះ​ចំណង​អាពាហ៍ពិពាហ៍​មិន​មែន​លេងសើច​ដូច​ពេល​នៅ​ជា​សង្សារ​ឡើយ។

៣. មិន​ទាន់​​មាន​ចំណូល​ផ្ទាល់​ខ្លួន
ទោះ​អ្នក​រៀន​មិន​ចប់ ឬ​រៀន​ចប់​ក៏​ដោយ​ អ្វី​ដែល​សំខាន់​អ្នក​ទាំង​ពីរ​មាន​ចំណូល​ផ្ទាល់​ខ្លួន​ស្ថិតស្ថេរ​មួយ។ បើ​អ្នក​សូម្បី​តែ​លុយ​ក៏​គ្មាន​ខ្លួន​ឯង​នោះ តើ​អ្នក​អាច​ស្រមៃ​ដល់​ថ្ងៃ​រៀប​ការ​យ៉ាង​ម៉េច​ទៅ? ត្រូវ​គិត​ថា​អ្នក​មាន​ទំនួល​ខុស​ត្រូវ​ជា​ច្រើន​ទៀត ដែល​ត្រូវ​ប្រើ​លុយ។ កុំ​ចេះ​តែ​គិត​ស្រួលៗ​ពេក ត្រូវ​រឹងមាំ​រឿង​លុយ​កាក់​ជាមុន​សិន​សឹម​គិតគូរ​រឿង​គ្រួសារ​តាម​ក្រោយ។
រូបតំណាង
៤. នៅ​មាន​ភាព​ខ្លាំង​រៀង​ខ្លួន
ម្នាក់ៗ​ចង់​តែ​ឈ្នះ ហើយ​ចង់​ឲ្យ​ម្នាក់​ទៀត​មក​លួង នេះ​មិន​មែន​ជា​ភាព​ចាស់ទុំ​ដែល​អ្នក​មាន​ក្នុង​ស្នេហា​ឡើយ។ វា​ជា​ចរិត​ដែល​យុវវ័យ​មាន ដូច្នេះ​បើ​ដឹង​ថា​អ្នក​ទាំង​ពីរ​នៅ​រឹងរូស នៅ​ខ្លាំង​រៀង​ខ្លួន​ នោះ​គួរ​តែ​ចំណាយ​ពេល​ទៅ​មុខ​ទៀត​ដើម្បី​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ជាង​នេះ។

៥. មិន​ច្បាស់​លាស់
អារម្មណ៍​មិន​ដាច់​ស្រេច ឬ​មិន​ប្រាកដ​ប្រជា​ជាមួយ​ស្នេហា។ ម្ដង​ស្រឡាញ់ ម្ដង​នឹក​នា ម្ដង​ធុញ​ទ្រាន់ ម្ដង​ក៏​ចង់​បោះបង់។ បើ​អ្នក​នៅ​មាន​អារម្មណ៍​នេះ គួរ​តែ​កុំ​ទាន់​គិត​រឿង​រៀប​ការ​អី​ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​ស្ដាយ​ក្រោយ។ គួរ​តែ​ប្រើ​ពេល​ឲ្យ​ខ្លួន​ឯង​ច្បាស់​លាស់​សិន​ ព្រោះ​បើ​រៀប​ការ​ហើយ​អ្នក​នៅ​តែ​មាន​អារម្មណ៍​បែប​នេះ នោះ​គ្រួសារ​មិន​អាច​មាន​សុភមង្គល​ទេ។
រូបតំណាង
កុំ​រៀប​ការ​ដោយ​គ្រាន់​តែ​​ឃើញ​ពី​ភាព​ស្រស់បំព្រង​មួយ​ភ្លែត ត្រូវ​រៀបចំ​ខ្លួន ត្រូវ​មាន​ផែនការ និង​ភាព​ច្បាស់លាស់​សិន ព្រោះ​វា​អាច​ឲ្យ​អ្នក​ដាច់​ចំណង​នេះ​កណ្ដាល​ផ្លូវ៕