ពាក្យ ៧​ឃ្លា​ធ្វើ​ឲ្យ​សង្សារ​​​បាក់​ចិត្ត​លើ​​អ្នក​កាន់​តែ​ខ្លាំង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពាក្យ ៧​ឃ្លា​ធ្វើ​ឲ្យ​សង្សារ​​​បាក់​ចិត្ត​លើ​​អ្នក​កាន់​តែ​ខ្លាំង

02/03/2018
មាន​សង្សារ​ទៅ​ហើយ​ប្រាកដ​ជា​ចង់​ឲ្យ​សង្សារ​ស្រឡាញ់​កាន់​តែ​ខ្លាំង​មែន​អត់? បើ​សិន​ជា​គូ​ស្នេហ៍​របស់​អ្នក​ចាប់​ផ្ដើម​មាន​អារម្មណ៍​សោះ​អង្គើយ ឬ​មិន​សូវ​ស្និទ្ធស្នាល​ដូច​មុន ដូច្នោះខាងក្រោយនេះ មាន​ប្រយោគ​ Sweet Sweet មួយ​ចំនួន​ដែល​អាច​ឲ្យ​ដៃ​គូ​របស់​អ្នក​ងាក​មក​លង់​ស្នេហ៍​យើង​ម្ដង​ទៀត​បាន។ ថា​តើ​មាន​ពាក្យ​អ្វី​ខ្លះ សូម​អាន​ខាង​ក្រោម​នេះ​តែ​ម្ដង៖
រូបតំណាង
១. អូន​​ចូលចិត្ត​​ពេល​បង​​ញញឹម
ប្រើ​ពាក្យ​នេះ​ជាមួយ​គេ​ជា​ប្រចាំ នឹង​ធ្វើ​ឲ្យ​គេ​ឧស្សាហ៍​ញញឹម​ដាក់​យើង ហើយ​នៅ​ពេល​គេ​ញញឹម​ដាក់​ហើយ មនុស្ស​ស្រី​យើង​ក៏​គួរ​ញញឹម​ទៅ​គេ​វិញ​ដែរ​ណា។

២. នៅ​ជាមួយ​បង​អូន​មាន​ក្ដី​សុខ
មនុស្ស​ប្រុស​ណា​មិន​ទន់​ចិត្ត​ពេល​ឮ​ប្រយោគ​នេះ ព្រោះ​គេ​មាន​អារម្មណ៍​ថា គេ​ជា​មនុស្ស​ដែល​ធ្វើ​ឲ្យ​យើង​មាន​ក្ដី​សុខ​បាន ហើយ​គេ​នឹង​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង។

៣. អូន​ស្រលាញ់​បង​ជា​បង
ពាក្យ​សម្ដី​នេះ​បង្ហាញ​ថា អ្វី​ដែល​មិត្ត​ប្រុស​របស់​យើង​មាន​នៅ​ពេល​នេះ​គឺ​ល្អ​ហើយ​សម្រាប់​អ្នក​ ហើយ​វា​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា​គេ​មិន​ចាំបាច់​រៀប​ឬក​ច្រើន​ពេល​នៅ​ជាមួយ​យើង។

៤. អូន​យល់​ចិត្ត​បង
នៅ​ពេល​មាន​បញ្ហា​កើត​ឡើង​ចំពោះ​គេ ហើយ​គេ​ចង់​បញ្ចេញ​អារម្មណ៍​ក្នុង​ចិត្ត​ឲ្យ​អ្នក​ស្ដាប់ អ្នក​ក៏​គួរ​តែ​ជា​អ្នក​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​និយាយ​ថា “អូន​យល់​ពី​បង” ដើម្បី​ឲ្យ​គេ​មាន​អារម្មណ៍​ថា​នៅ​មាន​មនុស្ស​ម្នាក់​ដែល​​យល់ និង​យក​ចិត្ត​ទុក​ដាក់​ពី​គេ។
រូបតំណាង
៥. បង​ជា​មនុស្ស​ពូកែមែន
មនុស្ស​ប្រុស​ភាគ​ច្រើន​ចូលចិត្ត​ឲ្យ​មនុស្ស​ស្រី​សរសើរ​ញឹកញាប់ ព្រោះ​គេ​មាន​អារម្មណ៍​ថា​ការ​ដែល​ត្រូវ​គេ​សរសើរ​នោះ បង្ហាញ​ឲ្យ​ឃើញ​ថា​គេ​ជា​មនុស្ស​សំខាន់។

៦. អូន​​ចាំ​ផ្ដល់​កម្លាំង​ចិត្ត​បង​ជានិច្ច
មិន​ថា​គេ​នឹង​ធ្វើ​អ្វី មនុស្ស​ស្រី​ដូច​យើង​គួរ​តែ​នៅ​ក្បែរ ចាំ​ធ្វើ​ជា​កម្លាំង​គាំទ្រ​សម្រាប់​គេ ដូច​ជា​ការ​និយាយ​នូវ​ប្រយោគ “អូន​​ផ្ដល់​កម្លាំង​ចិត្ត​​បង​ជានិច្ច” ដើម្បី​ឲ្យ​គេ​កាន់​តែ​​មាន​កម្លាំង​តស៊ូ​​ជាមួយ​រឿង​ផ្សេង​ៗ។

៧. សប្បាយ​ចិត្ត​ដែល​មាន​បង​ចូល​មក​ក្នុង​ជីវិត
ពាក្យ​នេះ មនុស្ស​ស្រី​អាច​យក​​ទុក​ប្រើប្រាស់​ក្នុង​ឱកាស​ពិសេស​ដូច​ជា​​ខួប​​អាពាហ៍ពិពាហ៍ ​ខួប​ជា​សង្សារ ឬ​ខួប​កំណើត​របស់​​ខ្លួន​ឯង​ក៏​បាន ដែល​បង្ហាញ​ថា​គេ​ប្រៀប​ដូច​ជា​កាដូ​ដ៏​ពិសេស​ក្នុង​ជីវិត​របស់​អ្នក។

ឧស្សាហ៍​និយាយ​ពាក្យ​ទាំង​នេះ​ឲ្យ​ញឹកញាប់ ព្រោះ​មន្តស្នេហ៍​សំខាន់​របស់​មនុស្ស​ស្រី​គឺ​ស្ថិត​លើ​ពាក្យ​សម្ដី​ផ្អែម​ៗ​នេះ​ហើយ ហើយ​កាន់​តែ​សំខាន់​គឺ​ត្រូវ​និយាយ​ដោយ​ស្មោះ​ពី​ចិត្ត ៕



ប្រភព៖ gangbeauty ប្រែ​សម្រួល៖ ឡៃហ៊ាង