ក្រោយជោគជ័យលើត្រកូល R11s កាលពីខែវិច្ឆិកាឆ្នាំទៅ ក្រុមហ៊ុន Oppo ក៏មិនបោះបង់ត្រកូល R ចោល ហើយបន្តវិវត្តដល់ម៉ូឌែល R15 និង R15 Plus សម្រាប់ឆ្នាំ ២០១៨។ តាមប្រភពទម្លាយចេញពី Weibo ជំនាន់ក្រោយនេះ នឹងមានរចនាបថស្រដៀង iPhone X ដោយរក្សាស្នាមឆកកណ្ដាលអេក្រង់ដូចគ្នា។
សម្រាប់លក្ខណៈសម្បត្តិម៉ាស៊ីន មិនទាន់មានការបង្ហើបច្បាស់ការនៅឡើយ តែកន្លងមកមានចចាមអារ៉ាមថានឹងបំពាក់នូវឈីប Snapdragon 700-series បន្សំការប្រើនូវបច្ចេកវិទ្យា AI។
គូសបញ្ជាក់ថា ដើមទងនៃការរចនាអេក្រង់ឆកកណ្តាល ដំបូងឡើយចេញមកពីក្រុមហ៊ុន Essential និង Sharp ប៉ុន្តែទើបតែល្បីអំឡុងពេល Apple ប្រកាសបង្ហាញ iPhone តម្លៃ ៩៩៩ ដុល្លារ។ ជាមួយគ្នានេះ ក៏រំពឹងមានលើស្មាតហ្វូនច្រើនទៀត ដូចជា OnePlus 6 និង Huawei P20 ជាដើម។
ប្រភព៖ GSMarena ប្រែសម្រួល៖ ឡៃហ៊ាង
