១.បុរសណាដែលដូចនាង
មនុស្សស្រីស្អាត ឆ្លាត ពូកែ និយាយរួមល្អទាំងព្រម ប្រាកដជាស្វែងរកអ្នកដែលល្អទាំងព្រមដូចខ្លួនមកធ្វើជាគូអនាគត។ តែចំពោះបុរសវិញសុខចិត្តជ្រើសរើសនារីធម្មតាម្នាក់ ព្រោះនារីល្អឥតខ្ចោះ គឺមានតម្រូវការខ្ពស់ណាស់ មិនអាចផ្គាប់ចិត្តបានឡើយ។
រូបតំណាង
២.ធ្វើតាមនាងនេះជារឿងធម្មតាទៅហើយ។ មនុស្សល្អឥតខ្ចោះ បើមិនអាចរកមនុស្សប្រុសដែលល្អទាំងព្រមបាន គឺនាងអាចបង្វែរមកត្រឹមបុរសល្អម្នាក់ ដែលអាចធ្វើអ្វីៗតាមនាងគ្រប់យ៉ាង។ ចំណែកបុរសវិញ គេស្ទាក់ស្ទើរនឹងនារីបែបនេះ ព្រោះគាត់មិនចង់នៅក្រោមគំនាបមនុស្សស្រីឡើយ។
៣.មិនចេះតបត
អាចជារឿងពិបាកមួយសម្រាប់មនុស្សស្រីល្អទាំងព្រម ព្រោះការរកបុរសបែបនេះពិតជាមិនងាយទេ។ មនុស្សគ្មាននរណាចិត្តព្រះឡើយ តែខុសហើយគេប្រាកដជាតបតទៅវិញជាមិនខាន ហើយមនុស្សស្រីបែបនេះគឺមានទំនុកចិត្តលើខ្លួនឯងណាស់ ដោយគិតថាខ្លួនមិនបានធ្វើខុស។
៤.ស្ថិតក្នុងសភាពស្អាតជានិច្ច
និយាយរួមនាងទាមទារឲ្យដៃគូរៀបចំខ្លួនឲ្យបានរៀបរយ គ្រប់ពេលគ្រប់វេលា ហើយឫកពាក៏ត្រូវមានរបៀប និងសណ្ដាប់ធ្នាប់ដែរ។
៥.មិនអាចខុសសូម្បីម្ដង
មនុស្សល្អទាំងព្រម គេប្រាកដជាប្រយ័ត្នប្រយែងឲ្យមានកំហុសឆ្គងអ្វីឡើយ ដូចនេះហើយនាងនឹងជ្រើសរើសបុរសដែលមិនមានកំហុសសោះដែរ។ តែនោះជារឿងពិបាកណាស់ ព្រោះមិនមានបុរសដ៏ល្អបែបនោះឡើយ៕