Galaxy S9 ឆក់​បាន​តំណែង​អេក្រង់​ទូរសព្ទ​ល្អ​ដាច់​គេ​ ពី​ iPhone X ឆក​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Galaxy S9 ឆក់​បាន​តំណែង​អេក្រង់​ទូរសព្ទ​ល្អ​ដាច់​គេ​ ពី​ iPhone X ឆក​

02/03/2018
​អ្នក​ជំនាញ​ខាង​ធ្វើ​តេស្ត​គុណភាព​អេក្រង់​ Display Mate ​បាន​រើស​យក​ Galaxy S9 ជា​ស្មាតហ្វូន​​មាន​អេក្រង់​ដែល​មាន​គុណភាព​ល្អ​ដាច់​គេ​។
អេក្រង់​លើ​ Galaxy S9 បាន​ក្លាយ​ជា​អេក្រង់​ដំបូង​គេ​ដែល​ទទួល​បាន​ពណ៌​បៃតង​លើ​គ្រប់​ Rating នៃ​ការ​ធ្វើ​តេស្ត​ក្នុង​មន្ទីរ​ពិសោធន៍​ និង តាម​ការ​វាស់​ស្ទង់​លើ​ផ្នែក​មួយ​ៗ​របស់​ Display Mate។ ​ក្រុម​ជំនាញ​មួយ​នេះ​បាន​សរសេរ​ថា ៖

"ផ្អែក​តាម​ការ​​ការ​ពិសោធន៍​ និង វាស់​ស្ទង់​​របស់​យើង​ Galaxy S9 មាន​អេក្រង់​ដ៏​អស្ចារ្យ​​ដែល​អាច​បង្កើត​បាន​កំណត់​ត្រា​​ថ្មីៗ​ជា​ច្រើន​ ទទួល​បាន​រង្វាន់​ជា​ស្មាតហ្វូន​មាន​អេក្រង់​ល្អ​ដាច់​គេ​របស់​ Display Mate និង​ទទួល​បាន​លំដាប់​ពិន្ទុ​ A+ ជា​ពិន្ទុ​ខ្ពស់​បំផុត”។
ឆ្នាំ​មុន​ Display Mate បាន​សរសើរ​ iPhone X ​ថា​ជា​ស្មាតហ្វូន​មាន​អេក្រង់​ល្អ​ដាច់​គេ ប៉ុន្តែ​ខណៈ​នេះ​ Galaxy S9 បាន​​​រុញ​ច្រាន​ឲ្យ​ iPhone X ធ្លាក់​ចេញ​ពី​តំណែង​ហើយ។
ផ្អែក​តាម​ចចាមអារ៉ាម​កន្លង​មក​ឲ្យ​ដឹង​ Apple នឹង​ប្រកាស​ចេញ​ iPhone ស៊េរី​ថ្មី​ចំនួន​ ៣ ម៉ូដែល​ ដោយ​ពីរ​ម៉ូដែល​មាន​បំពាក់​អេក្រង់​ OLED ទំហំ​ ៥,៨ និង ៦,៥ អ៊ីញ​ និង​ម៉ូដែល​អេក្រង់​ LCD ទំហំ​ ៦,១ អ៊ីញ។ លោក​ Ming Chi-Kuo អ្នក​វិភាគ​ល្បី​ឈ្មោះ​ក៏​បាន​និយាយ​ដែរ​ថា​ iPhone ស៊េរី​ថ្មី​អេក្រង់​ទំហំ​ ៥,៨ អ៊ីញ​ នឹង​​ដង់ស៊ីតេ​រូបភាព​ ៤៥៨ ភីកសែល​ក្នុង​មួយ ​អ៊ីញ​ ​ដូច​គ្នា​នឹង​ iPhone X ដែរ។

ចំណែក​ iPhone អេក្រង់​ ៦,៥ អ៊ីញ​នឹង​មាន​ដង់ស៊ីតេ​រូបភាព​ចន្លោះ​ ៤៨០ ទៅ ៥០០ ភីកសែល​ក្នុង​មួយ​អ៊ីញ។ ដង់ស៊ីតេ​រូបភាព​ខ្ពស់​បែប​នេះ​ រង់ចាំ​មើល​ទាំង​អស់​គ្នា​ថា​វា​នឹង​អាច​ដណ្ដើម​តំណែង​ពី​ Galaxy S9 បាន​វិញ​ឬ​យ៉ាងណា៕​​​​​​​​


ប្រភព៖ macrumors ប្រែ​សម្រួល៖ ឡៃហ៊ាង