សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់ទឹកដីខេត្តព្រះសីហនុហើយ ត្រៀមជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ប្រមាណ៤ម៉ឺននាក់ នៅថ្ងៃសៅរ៍ និងអាទិត្យ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់ទឹកដីខេត្តព្រះសីហនុហើយ ត្រៀមជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ប្រមាណ៤ម៉ឺននាក់ នៅថ្ងៃសៅរ៍ និងអាទិត្យ

02/03/2018
(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញធ្វើដំណើរប្រកបដោយសុវត្ថិភាព​ដល់ទឹកដីខេត្តព្រះសីហនុហើយ ដើម្បីត្រៀមជួបសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនកម្មករ-កម្មការិនីប្រមាណ៤ម៉ឺននាក់ នៅខេត្តជាប់មាត់សមុទ្រមួយនេះ នៅថ្ងៃស្អែក និងខានស្អែកនេះ។
នៅថ្ងៃសៅរ៍ស្អែក សម្តេចតេជោនឹងអញ្ជើញជួបកម្មករ-កម្មការិនីប្រមាណ២ម៉ឺននាក់ និងនៅថ្ងៃអាទិត្យ ជួបកម្មករ-កម្មការិនីប្រមាណ២ម៉ឺននាក់ទៀត។

សម្រាប់ជួបជាមួយបងប្អូនកម្មករ-កម្មការិនី នៅខេត្តព្រះសីហនុនៅថ្ងៃស្អែកនេះ គឺជាលើកទី១ហើយ នៅក្នុងយុទ្ធនាការដាក់ចេញផែនការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចុះជួបកម្មករ-កម្មការិនីផ្ទាល់ នៅតាមរោងចក្រឲ្យបាន២ថ្ងៃ ក្នុងមួយសប្តាហ៍តាំងពីខែសីហា ឆ្នាំ២០១៧ ដោយការជួបជាច្រើនលើកជាមួយបងប្អូនកម្មករ-កម្មការិនី នៅតាមរោងចក្រ បានធ្វើរួចហើយភាគច្រើន គឺនៅក្នុងរាជធានីភ្នំពេញតែម្តង។
កាលពីព្រឹកមិញសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមគ្រូពេទ្យសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា ស.គ.យ.ត ឬ TYDA នៅសាលមហោស្រពកោះពេជ្រ រួចក៏បន្តដំណើរទៅកាន់ខេត្តព្រះសីហនុតែម្តង៕