បាញ់ប្រហារទៀតហើយនៅអាមេរិក! លើកនេះ​ខ្មាន់កាំភ្លើង ជិះឡាន​បាញ់រះពេញ​ទីក្រុង បង្ករបួស​សុទ្ធតែកូនក្មេងក្រោម ១០ឆ្នាំ... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បាញ់ប្រហារទៀតហើយនៅអាមេរិក! លើកនេះ​ខ្មាន់កាំភ្លើង ជិះឡាន​បាញ់រះពេញ​ទីក្រុង បង្ករបួស​សុទ្ធតែកូនក្មេងក្រោម ១០ឆ្នាំ...

02/03/2018
(ហួស្ដុន)៖ ក្មេងប្រុសម្នាក់​អាយុ ០៨ឆ្នាំ បានរងរបួសធ្ងន់ រីឯប្អូនស្រី​របស់គេ​អាយុ ០៥ឆ្នាំ បានរងរបួសត្រង់ជើង បន្ទាប់ពីខ្មាន់ កាំភ្លើងមិនស្គាល់អត្តសញ្ញាណម្នាក់ បាន​ជិះ​រថយន្ដបើកការបាញ់រះទាំងកម្រោលមកលើពួកគេ នៅខាងក្រៅហាងកែ សម្ផស្សមួយកន្លែងនៅភាគអាគ្នេយ៍ ទីក្រុងហួស្ដុន រដ្ឋតិចសាស់ នៃសហរដ្ឋអាមេរិក។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០២ ខែមីនា ឆ្នាំ២០១៨។
យោងតាមប៉ូលិស​នៅក្នុងតំបន់ ហេតុការណ៍​បាញ់ប្រហារនេះ កើតឡើងនៅ​ម៉ោងប្រមាណ ៦៖៣០នាទីល្ងាច ថ្ងៃ​ព្រហស្បតិ៍ (ម៉ោងនៅក្នុងតំបន់) នៅពេលដែល​ម្ដាយក្មេងរងគ្រោះ​ទាំងពីរនាក់ ​ចូលទៅក្នុងហាង​កែសម្ផស្សមួយ​កន្លែងស្ថិត នៅលើផ្លូវ Scott Street ក្បែររុក្ខវិថី Wheeler Avenue ដើម្បីពិនិត្យ​ពេលវេលា​រង់ចាំ។
ប៉ុន្តែនៅ​ពេលនោះ ស្រាប់តែមាន​ខ្មាន់កាំភ្លើងមិន​ស្គាល់អត្តសញ្ញាណ​ម្នាក់ បានបើករថយន្ដ និងបើកការបាញ់រះ​ដោយបណ្ដាល​ឱ្យក្មេងប្រុស​ម្នាក់អាយុ ០៨ឆ្នាំ រងរបួសធ្ងន់ រីឯប្អូនស្រីរបស់​គេអាយុ ០៥ឆ្នាំ រងរបួស​ត្រង់ជើង ខណៈក្មេង​អាយុ ១១ឆ្នាំ ម្នាក់ទៀតនៅ​ក្នុងរថយន្ដ មិន​បានរង​របួស​នោះទេ។

គួរបញ្ជាក់ថា អាជា្ញធរអាមេរិក​មិនទាន់ចាប់​បានជនសង្ស័យ​នៅឡើយទេ ហើយមូលហេតុ​នៃការបាញ់ប្រហារ​នេះ ក៏មិនទាន់​ត្រូវបាន​បញ្ជាក់ដែរ៕