លិច​ទូក​ទេសចរណ៍​១គ្រឿង លង់​ទឹក​ស្លាប់​ស្ត្រី​ម្នាក់ នៅ​កោះ​រ៉ុង! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លិច​ទូក​ទេសចរណ៍​១គ្រឿង លង់​ទឹក​ស្លាប់​ស្ត្រី​ម្នាក់ នៅ​កោះ​រ៉ុង! ! !

01/03/2018
ខេត្តព្រះសីហនុ៖​ នៅ​វេលា​ល្ងាច​ម៉ោង​១៧:៣០​នាទី​ ​ថ្ងៃ​ទី​២៦ ​ខែ​កុម្ភៈ​ ​ឆ្នាំ ២០១៨ ថ្មី​ៗ​នេះ​ មាន​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ណ៏​​មួយ​គ្រឿង​ បាន​លិច​​នៅ​កំពង់​ផែ​ភូមិសុខសាន្ត សង្កាត់​កោះរ៉ុង បណ្តាល​ឲ្យ​ស្លាប់​ស្ត្រី​ម្នាក់​ ​ឈ្មោះ ហែម ឡំ អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ។ មុន​ពេល​កើត​ហេតុ ​ជន​រង​គ្រោះ​ទើប​ត្រឡប់​មក​ពី​ស្រុក​កំណើត​ ​នៅ​ភូមិ​ទូកមាស ​ឃុំ​ទូកមាស​ខាង​លិច ​ស្រុក​បន្ទាយមាស ខេត្ត​កំពត។

ទូក​ដឹក​ភ្ញៀវ​ទេសចរ​ណ៍​នោះ ​បាន​ធ្វើ​ដំណើរ​ពី​​ខេត្ត​ព្រះសីហនុ​ ​ចូល​ចត​នៅ​កំពង់ផែ​យាយ​សក់​ក្រហម​ ​ភូមិ​សុខសាន្ត​ សង្កាត់កោះ​រ៉ុង ក្រុង​ព្រះសីហនុ។ ​ដោយសារ​តែ​​មាន​ខ្យល់​​ខ្លាំង​ ​រលក​ធំ​ៗ​ ​បោក​បក់​ ទើប​​បណ្ដាល​ឲ្យ​លិច​ទូក​នៅ​ក្នុង​កំពង់​ ធ្លាក់​ជន​រង​គ្រោះ​ចូល​ក្នុង​ទឹក​ ​ទម្រាំ​​​រាវរក​ឃើញ ជន​រង​គ្រោះ​​​បាន​លង់​ទឹក​ស្លាប់​បាត់​ទៅ​ហើយ។