ទេសរដ្ឋមន្ត្រី ឆាយ ថន៖ ក្នុងសម័យតេជោ សែន នារីត្រូវបានផ្តល់សិទ្ធិច្រើនជាងបុរស ក្នុងក្របខណ្ឌទូទាំងប្រទេស - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទេសរដ្ឋមន្ត្រី ឆាយ ថន៖ ក្នុងសម័យតេជោ សែន នារីត្រូវបានផ្តល់សិទ្ធិច្រើនជាងបុរស ក្នុងក្របខណ្ឌទូទាំងប្រទេស

01/03/2018
(កំពង់ស្ពឺ)៖ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើងថា បច្ចុប្បន្ននេះក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញស្រ្តីទាំងអស់ឲ្យចូលរួម ក្នុងកិច្ចការងារសង្គមផ្សេងៗ និងពេលខ្លះរដ្ឋាភិបាលបានផ្តល់សិទ្ធិច្រើនជាងបុរសផងដែរ។
លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានថ្លែងបែបនេះក្នុងពិធីខួបលើកទី១០៧ ទិវាអន្តរជាតិ ៨មីនា ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» នាព្រឹកថ្ងៃព្រស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃ១ ខែមីនា ឆ្នាំ២០១៨នេះ ដោយមានការូលរួមពីសំណាក់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ, លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំបងប្អូន ជាស្រ្តីជាង៥០០នាក់។

នៅក្នុងឱកាសនោះអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានថ្លែងថា ស្ត្រីត្រូវបានយកចិត្តទុកដាក់លើកកម្ពស់ ដោយស្ត្រីធ្វើការ៨ម៉ោងស្មើនិងបុរស, ប្រាក់បៀរវត្សរ៍ស្មើរគ្នា ហើយជាបន្តបន្ទាប់ចលនា ស្ត្រីបានក្លាយជាមហាសាមគ្គីភាព ឯកភាពនារីគ្រប់មជ្ឈដ្ឋានទូទាំងសកលលោក ទទួលបានសិទ្ធិ សេរីភាព សេចក្តីថ្លៃថ្នូរ ការគោរព និងគាំពារសុខភាព។

លោកអភិបាលបានបន្តថា «នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ជាប្រវត្តសាស្ត្របានបង្ហាញ ឲ្យឃើញពីវីរភាពរបស់ស្ត្រី ក្លាហានពោពេញដោយ ឧត្តមគតិក្នុងបុព្ធហេតុការពារកសាងមាតុភូមិ កសាងសង្គមគ្រួសារ និងជាស្ថាបនិកប្រកបដោយទេពកោសល្យខ្ពស់ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេស។ តាំងពីយូលង់ណាស់មកហើយខ្មែរយើងបានលើកតំកើននារី សូម្បីតែពាក្យប្រើប្រាស់ប្រចាំថ្ងៃ ក៏ឲ្យតម្លៃស្ត្រីដែរដូចជា៖ មាតាបិតា មេបា ជីដូនជីតា មេឃុំ មេស្រុក មេទ័ព។ល។ អត្ថន័យទាំងនេះ បានបង្ហាញថា ខ្មែរមានប្រវត្តិលើកកម្ពស់ស្រ្តីយ៉ាងខ្លាំងក្លានៃដូនតាយើង»៕