សម្តេចតេជោ ហ៊ុន សែន បោះពុម្ភសៀវភៅច្បាប់អប់រំទូន្មានរបស់ក្រុម ង៉ុយ និងបណ្ឌិត អ៊ូ ចុង ចំនួន១១ម៉ឺន ចែកចាយដល់លោកគ្រូអ្នកគ្រូទូទាំងប្រទេស - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន បោះពុម្ភសៀវភៅច្បាប់អប់រំទូន្មានរបស់ក្រុម ង៉ុយ និងបណ្ឌិត អ៊ូ ចុង ចំនួន១១ម៉ឺន ចែកចាយដល់លោកគ្រូអ្នកគ្រូទូទាំងប្រទេស

01/03/2018
(កំពង់ចាម)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នៃកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានលើកឡើងថា ក្រៅពីការចែកជូនសៀវភៅរបស់បណ្ឌិត ក្រុម ង៉ុយ និងបណ្ឌិត អ៊ូ ចុង ដល់សិស្សានុសិស្សហើយនោះ សម្តេចក៏ចាប់ផ្តើចែកសៀវភៅច្បាប់អប់រំទូន្មានរបស់ ក្រុម ង៉ុយ និងបណ្ឌិត អ៊ូ ចុង នេះទៅដល់លោកគ្រូ អ្នកគ្រូ នៅទូទាំងប្រទេសផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅថ្ងៃព្រហស្បតិ៍ ១៥កើត ពេញបូរមី ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ នៅក្នុងឱកាស ដែលសម្តេចបានអញ្ជើញជាអធិបតីភាព នៅក្នុងពិធីកាត់ឫស្សសីមាព្រះវិហារ និងសម្ពោធដាក់ ឲ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងវត្ត «ជ័យមង្គល» ហៅវត្តជ្រៃ ស្ថិតនៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលចំណាយថវិកាសាងសង់ជិត ៤លានដុល្លារអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា សៀវភៅនេះ សម្តេចបានបោះពុម្ពចំនួន១១ម៉ឺនក្បាល ហើយកន្លងទៅបានតែទៅលើកូនសិស្សចេះច្រើនជាងគ្រូលើ​បញ្ហាខ្លះដោយសារកូនសិស្ស មានឱកាសមើល ចំណែកលោកគ្រូ អ្នកគ្រូពិបាកខ្ចីយកទៅផ្ទះ ប៉ុន្តែឥឡូវនេះគ្រូម្នាក់ត្រូវមានសៀវនេះចំនួន២ក្បាល គឺសៀវភៅការប្រៀនប្រដៅរបស់បណ្ឌិត ក្រម ង៉ុយ និងមួយទៀតគឺជាសៀវភៅរបស់ បណ្ឌិត អ៊ូ ចុង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំណុចនេះគឺជាយល់ដឹងពីការបុណ្យទំនៀមទម្លាប់ខ្មែរ យ៉ាងម៉េច អីយ៉ាងម៉េច ក្នុងគោលដៅចង់ឲ្យគ្រូបង្រៀនយើងទាំងអស់ ឲ្យយល់ដឹងអំពីបញ្ហាទាំងនេះសម្រាប់គ្រូបង្រៀននៅក្នុងព្រះរាជណាចក្រកម្ពុជា៕