ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលបានជិត៥ពាន់លានដុល្លារ នៅឆ្នាំ២០១៧ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលបានជិត៥ពាន់លានដុល្លារ នៅឆ្នាំ២០១៧

01/03/2018

(ភ្នំពេញ)៖ ក្នុងឆ្នាំ២០១៧កន្លងទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលចូលរដ្ឋបាន១៩.៣ទ្រីលានរៀល (ប្រហែល៤.៨ពាន់លានដុល្លារអាមេរិក)។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ស្ដីពីលទ្ធផលនៃកិច្ចប្រជុំត្រួតពិនិត្យនិងវាយតម្លៃការអនុវត្ដថវិកា ប្រចាំឆ្នាំ២០១៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលរៀបចំឡើង នៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ២០១៨ នៅថ្ងៃទី០១ ខែមីនានេះ បានបញ្ជាក់ថា «ការអនុវត្តចំណូលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចបានលទ្ធផលល្អ ដោយអង្គភាពក្រោមឱវាទក្រសួងប្រមូលបានប្រមាណ ១៩.៣ ទ្រីលានរៀលស្មើនឹង១០៦.១%នៃច្បាប់ ក្នុងនោះចំណូលសារពើពន្ធ (ចំណូលគយ និងរដ្ឋាករ និងចំណូលពន្ធដារ) ប្រមូលបានលើសច្បាប់៨.៤% ចំណូលមិនមែនសារពើពន្ធប្រមូលបានលើសច្បាប់៨.១% និងចំណូលមូលធនសម្រេចបានប្រមាណ៩៩.៧% នៃច្បាប់»

សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងបន្តថា ការអនុវត្តចំណាយតាមអង្គភាពថវិកាភាគច្រើន បានល្អជាងឆ្នាំ២០១៦ ដោយការអនុវត្តកាន់តែខិតជិតឥណទានច្បាប់ លើកលែងតែករណីដែ លមានការបន្ថែមឥណទានថវិកា តាមការសម្រេចរបស់រាជរដ្ឋាភិបាល ជាពិសេសលើអន្តរាគមន៍របស់រដ្ឋ លើការជំរុញផលិតកម្ម និងទីផ្សារស្រូវអង្ករ៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំងស្រុង៖