អូស្ត្រាលី-អាមេរិក រួមដៃគ្នានាំចូល​ប្រេង​ ទៅកាន់តំបន់​អាស៊ីអាគ្នេយ៍ និង​ខាងត្បូង... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អូស្ត្រាលី-អាមេរិក រួមដៃគ្នានាំចូល​ប្រេង​ ទៅកាន់តំបន់​អាស៊ីអាគ្នេយ៍ និង​ខាងត្បូង...

01/03/2018
(កង់បេរ៉ា)៖ រដ្ឋមន្ត្រីធនធាន​អូស្រាលី លោក ម៉ាត់ ខាណាវែន (Matt Canavan) បានឱ្យដឹងថា អូស្ត្រាលី និងសហរដ្ឋអាមេរិក នឹងរួម​កម្លាំងគ្នា​ក្នុងការបង្កើន​ការនាំចេញឧស្ម័ន​រាវធម្មជាតិ (​LNG) ទៅកាន់​ទ្វីបអាស៊ី។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌​មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែមិនា ឆ្នាំ២០១៨។
ប្រទេសទាំងពីរ បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​មួយ ដើម្បីបង្កើត​ភាពជាដៃគូ ក្នុងការជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ នៃការនាំ​ចូលឧស្ម័ន LNG នៅក្នុងតំបន់​អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ នៅអំឡុង​នៃការបំពេញ​ដំណើរទស្សនិច្ច របស់នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក ម៉ាល់ខូម ធើនបាល (Malcolm Turnbull) នៅសហរដ្ឋអាមេរិក កាលពីចុង​ខែកុម្ភៈកន្លងទៅ។
ជុំវិញកិច្ច​ព្រមព្រៀង​នេះដែរ ថ្លែងនៅក្នុងសន្និសីទ​មួយកាលពី​ថ្ងៃពុធ លោក Matt Canavan បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក និងអូស្ត្រាលី នឹងធ្វើកិច្ច​សហប្រតិបត្តិការ​ នៅលើទីផ្សារ​ភាគខាងជើង និងទីផ្សារ​ភាគខាងត្បូង​នៅពេល​អនាគត។ «ហេដ្ឋា​រចនាសម្ព័ន្ធ​កាន់តែច្រើននៅទូទាំង​ទ្វីប​អាស៊ី ជាពិសេស​គឺការនាំចូលឧស្ម័ន​ អាចនឹងជួយ​បង្កើនទីផ្សារ​ឧស័្មន ព្រមទាំង ឱកាសសម្រាប់​ប្រទេស​ទាំងពីរ»។ នេះបើ​តាមសម្តី លោក Canavan។
គួរបញ្ជាក់ថា បើតាមរបាយការណ៍​មួយរបស់ក្រសួង​ឧស្សហកម្ម​អូស្ត្រាលី កាលពីខែមករា បានបង្ហាញថា អូស្ត្រាលីអាចនឹងនាំមុខ​ប្រទេសកាតា​ ក្លាយជាប្រទេស​នាំចេញ​ឧស្ម័ន LNG ធំជាងគេនៅ​លើពិភពលោក​​ នៅឆ្នាំ២០១៨ ឬ២០១៩ មុននឹង​ត្រូវសហរដ្ឋអាមេរិក​វ៉ាដាច់វិញនៅពាក់​កណ្ដាល​ឆ្នាំ២០២០។ អូស្ត្រាលី​នាំចេញ LNG​ ៥២លានតោន​ ក្នុងឆ្នាំ២០១៦-២០១៧ ហើយអាចនឹង​កើនឡើង​ដល់ ៧៧លានតោន នៅ​ឆ្នាំ២០១៨-២០១៩៕​