នាយករដ្ឋ​មន្ត្រី​ថៃ ​ប្រាយុទ្ធ ចាន់អូចា​ ប្រកាស​រៀប​ចំការ​បោះឆ្នោត​​សកល ​នៅខែកុម្ភៈ ​ ២០១៩! ​! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នាយករដ្ឋ​មន្ត្រី​ថៃ ​ប្រាយុទ្ធ ចាន់អូចា​ ប្រកាស​រៀប​ចំការ​បោះឆ្នោត​​សកល ​នៅខែកុម្ភៈ ​ ២០១៩! ​! !

01/03/2018
ភ្នំពេញ ៖​ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បានអះអាងថា ការបោះឆ្នោតសកលនៅក្នុងប្រទេសថៃ នឹងត្រូវធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០១៩។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។
ថ្លែងនៅឯវិមានរដ្ឋាភិបាលថៃ នៅអង្គារនេះលោក ប្រាយុទ្ធ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការបោះឆ្នោតជាតិនឹងត្រូវ ធ្វើឡើងមិនអាចយឺតជាងខែកុម្ភៈ ឆ្នាំក្រោយនោះទេ។ លោក ប្រាយុទ្ធ គូសបញ្ជាក់ដូច្នេះថា «ខ្ញុំក៏ចង់ឱ្យវាកើតឡើងដែរ ហើយខ្ញុំមិនមែនចង់ពន្យាពេលបោះឆ្នោត ដើម្បីរក្សាអំណាចរបស់ខ្លួនឯងដែរនោះឡើយ»។
គួររំលឹកថា លោក ប្រាយុទ្ធ ចាន់អូចា ដែលធ្លាប់បានសន្យាកាលពីឆ្នាំមុនថា នឹងរៀបចំការបោះឆ្នោតសកលនៅខែវិច្ឆិកា នេះ ក៏បានអំពាវនាវផងដែរ ដល់គណបក្សនយោបាយទាំងអស់ ចូលរួមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដោយសន្តិវិធី និងបញ្ចៀសឱ្យបាននូវរាល់សកម្មភាពហិង្សាទាំងឡាយណា បង្កភាពវឹកវរដល់សង្គម។