ព្រោះតែស្រា​ ប្រហារជីវិតខ្លួនឯង! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្រោះតែស្រា​ ប្រហារជីវិតខ្លួនឯង! ! !

01/03/2018
ខេត្តកំពង់ចាម​ ៖ បុរសវ័យចំណាស់ញៀនស្រា​ម្នាក់ បាន​សម្រេចចិត្តបញ្ចប់ជីវិត​ខ្លួនឯងដោយចងកនឹងក្រ​មា បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើលនៅ​ថ្ងៃទី​២៨ ​ខែ​កុ​ម្ភៈ ​ឆ្នាំ២០១៨ ​វេលា​ម៉ោង ៨ និង​ ០០ ​នាទី​ នៅ​ចំណុចលើផ្ទះ​ឈ្មោះ ​កែម​ សុខ​ឃីម ​ភេទ​ស្រី​ អាយុ​៣៧ឆ្នាំ ​ស្ថិតនៅ​ភូមិ​កង​តា​ណឹ​ង​ទី​៤ ឃុំ​កង​តា​ណឹង ស្រុកកងមាស ខេត្តកំពង់ចាម​។

លោក ជា ជួន អធិការនគរបាលស្រុក​កងមាស បានឱ្យដឹងថា​ ជនរ​ង​គ្រោះ​ឈ្មោះ កែម​ កន ភេទប្រុស ​អាយុ​៦៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ​ ត្រូវជា​ឪពុក​បង្កើត​របស់​ម្ចាស់ផ្ទះ ​ ​យក​ក្រមាចងក​ទៅ​នឹង​រនង​ផ្ទះ​បណ្តាល​ឲ្យ​ស្លាប់​។ ប្រភព​ព័ត៌មាន​ពី​ក្រុមគ្រួសារ​ និង​មជ្ឈដ្ឋាន​ជុំវិញ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ ជនរងគ្រោះ​ជាមនុស្ស​ញៀន​ស្រា​ស្រវឹងខួប​ជា​រៀងរាល់ថ្ងៃ​។

តាម​ការពិនិត្យ​សពបញ្ជាក់ថា ជនរងគ្រោះ​ពិតជា​បាន​ចងក​ប្រាកដ​មែន ​ពុំមាន​ពាក់ព័ន្ធ​នឹង​បទ​ល្មើ​សព្រហ្មទណ្ឌ​ឡើយ​។ ក្រោយ​ពិនិត្យ​សាកសព​រួច​សមត្ថកិច្ច​បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅធ្វើបុណ្យ​តាម​ប្រពៃណី។