នៅសហរដ្ឋអាមេរិក មានករណី ផ្ទុះអាវុធក្នុងសាលារៀនទៀត​ហើយតែសំណាងល្អ​មិនមាន​អ្នកស្លាប់ និងរបួស! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នៅសហរដ្ឋអាមេរិក មានករណី ផ្ទុះអាវុធក្នុងសាលារៀនទៀត​ហើយតែសំណាងល្អ​មិនមាន​អ្នកស្លាប់ និងរបួស! ! !

01/03/2018
សាន់ហ្រ្វាន់ស៊ីស្កូ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​បានឱ្យដឹង​ថា ពុំមាននរណាម្នាក់រង​របួសឡើយ​ នៅក្នុងហេតុការណ៍​បាញ់ ប្រហារនៅ​ឯវិទ្យាល័យមួយ​ក្នុងទីក្រុង តាកូម៉ា (Tacoma) នៃរដ្ឋវ៉ាស៊ីនតោន។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។
ហេតុការណ៍​បាញ់ប្រហារនេះ​ បានកើតមានឡើងនៅចំពេលដែល ​ការប្រើប្រាស់​កាំភ្លើងបាញ់​សម្លាប់មនុស្ស​នៅតាម​សាលារៀន កំពុងកក្រើកឡើងគួរ​ឱ្យកត់សម្គាល់ នៅក្នុង​សហរដ្ឋអាមេរិក នារយៈពេល​ប៉ុន្មានសប្ដាហ៍​ចុងក្រោយ​នេះ។ យោង​តាម​សារព័ត៌មាន Tacoma News ស្នូរគ្រាប់​កាំភ្លើងបានផ្ទុះ​ឡើង នៅបន្ទប់សម្រាក​សម្រាប់​សិស្សប្រុស កាលពី​ព្រឹកថ្ងៃចន្ទ នៅឯ​វិទ្យាល័យ Oakland High School ប៉ុន្តែវា​មិនបានបណ្ដាល​ឱ្យនរណាម្នាក់រងរបួស​នោះទេ ហើយ​ការបាញ់​ប្រហារនេះ​ បានកើតឡើង​នៅចំពេលសិស្ស​ប្រុសបីនាក់ កំពុងស្ថិត​នៅក្នុងបន្ទប់​សម្រាកនេះ។
ចំណែកឯ​កាមេរ៉ា​សុវត្ថិភាព ក៏បាន​បង្ហាញដែរថា ពួកគេទាំងបីនាក់នេះ​បានរត់ចេញពី​បន្ទប់នោះ និងសាលាភ្លាមៗ ខណៈសិស្សប្រុសពីរនាក់​ត្រូវបានចាប់ខ្លួន ក្រោយ​ផ្ទុះ​ការ​បាញ់​ប្រហារនេះ។ គួររំលឹកថា កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ខ្មាន់​កាំភ្លើង​​ម្នាក់អាយុ ១៩ឆ្នាំ បានបាញ់​សម្លាប់​មនុស្ស ១៧នាក់ នៅក្នុង​វិទ្យាល័យ ម៉ាចូរី ស្តូនមែន ឌួក្លាស (Marjory Stoneman Douglas High School) នៃ​ទីក្រុង ផាកឡេន (Parkland) រដ្ឋ Florida។