ព័ត៌មានរដ្ឋកូរ៉េខាងជើង «ព្រលះជប៉ុន​មួយ​ទំហឹង» ដោយចោទ​ថា ជប៉ុនកំពុងបំពុល​បរិយាកាស​នៅឧបទ្វីបកូរ៉េ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព័ត៌មានរដ្ឋកូរ៉េខាងជើង «ព្រលះជប៉ុន​មួយ​ទំហឹង» ដោយចោទ​ថា ជប៉ុនកំពុងបំពុល​បរិយាកាស​នៅឧបទ្វីបកូរ៉េ!

27/02/2018
(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋកូរ៉េខាងជើង បានចោទប្រកាន់​រដ្ឋាភិបាលជប៉ុនថា កំពុងធ្វើសកម្មភាព​បំពុលបរិយាកាស ក្នុងការស្វែងរក​សន្តិភាព និងសន្តិសុខ​នៅក្នុងតំបន់។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។

នៅក្នុងបទ​អត្ថាធិប្បាយរបស់ខ្លួន​ ចេញផ្សាយ​កាលពីថ្ងៃចន្ទ​ សារព័ត៌មានរដ្ឋ​កូរ៉េខាងជើង KCNA បានគូស​បញ្ជាក់​យ៉ាងដូច្នេះថា «ទីក្រុងតូក្យូ​មិនសប្បាយឡើយ​ ចំពោះការ​ផ្សះផ្សា និងការស្វែងរក​សន្តិភាពសម្រាប់​ តំបន់ឧបទ្វីប​កូរ៉េ ពីព្រោះ​ជប៉ុនចង់​ប្រើភាពតាន​តឹង​នៅក្នុងតំបន់​ ជាលេសវិលទៅ​រករបប​យោធា និងប្រទេសមួយ​ដែលចូលចិត្ត​ធ្វើសង្រ្គាម»
គួរបញ្ជាក់ថា កូរ៉េខាងជើង និងកូរ៉េខាងត្បូងបាន​ព្រមព្រៀងគ្នាថា នឹងបន្តកិច្ចការលើកកម្ពស់​ទំនាក់ទំនង​អន្តរកូរ៉េ ក៏ដូចជា កសាងសន្តិភាព​នៅលើ​ឧបទ្វីបកូរ៉េ បន្ទាប់ពីព្រឹត្តិការណ៍​កីឡាអូឡាំពិក​រដូវរងា​ក្នុងទីក្រុង PyeongChang ដែលបាន​ជួយ​ឱ្យសា្ថនភាពរវាងកូរ៉េទាំងពីរ​ បានធូរស្រាលឡើងវិញ៕