ស្លឹកគ្រៃ​មិន​ត្រឹម​ជា​គ្រឿង​ទេស​សម្រាប់ម្ហូប​មួយ​មុខ តែ​វា​មាន​ប្រយោជន៍​ហួស​ស្មាន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្លឹកគ្រៃ​មិន​ត្រឹម​ជា​គ្រឿង​ទេស​សម្រាប់ម្ហូប​មួយ​មុខ តែ​វា​មាន​ប្រយោជន៍​ហួស​ស្មាន

27/02/2018
គល់ និង​ស្លឹកគ្រៃ​គឺជា​គ្រឿង​ទេស​សម្រាប់​ធ្វើ​ម្ហូប​ដែល​មិន​អាច​ខ្វះ​បាន​របស់​ប្រជាជន​កម្ពុជា។ ប៉ុន្តែ​វា​មិនមែន​មាន​ប្រយោជន៍​ត្រឹម​ប៉ុណ្ណោះ​ទេ ចំពោះ​សុខភាព និង​សម្រស់​ក៏​ជួយ​បាន​ច្រើន​យ៉ាង​ដែរ។ ក្នុង​ស្លឹកគ្រៃ​មាន​វីតាមីន​ទាំង​នេះ វីតាមីន Aវីតាមីន C Folate អាស៊ីដ​ហ្វូលិក ម៉ាញេសូម ស័ង្កសី ជាតិ​ដែក ស្ពាន់ ប៉ូតាស្យូម កាល់ស្យូម ផូស្វ័រម៉ានហ្គាណា និង វីតាមីន B៖

១.សម្រក​ទម្ងន់
នៅ​ពេល​យក​ស្លឹកគ្រៃ​ទៅ​ធ្វើ​ជា​តែ បរិមាណ​កាឡូរី​វា​មាន​ទាប​បំផុត។ ១ ស្លាបព្រា​នៃ​ស្លឹកគ្រៃ​មាន ៥ កាឡូរី និង​កាបូអ៊ីដ្រាត ១ ក្រាម។ ផឹក​តែ ១ ពែង​មុន​ពេល​អ្នក​ញ៉ាំ​អាហារ​នឹង​ជួយ​អ្នក​សម្រក​ទម្ងន់​បាន​រហ័ស ព្រោះ​មិន​ធ្វើ​ឲ្យ​ឃ្លាន។
រូបតំណាង
២.ជួយ​ការ​រំលាយ​អាហារ
តែ​គល់​ស្លឹកគ្រៃ​ជួយ​ព្យាបាល​បញ្ហា​សុខភាព​ផ្នែក​រំលាយ​អាហារ ការ​ទល់លាមក ជំងឺ​បេះដូង ជំងឺ​រាករូស ហើមពោះ ក្អួត ឈឺក្បាល និង​រមួលក្រពើ។ តែ​គល់​ស្លឹកគ្រៃ មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​នឹង​មីក្រុប​ដែល​ធ្វើឲ្យ​រលាក​ក្រពះ- ពោះវៀន។

៣.ត្រួតពិនិត្យ​កម្រិត​កូឡេស្តេរ៉ុល
តែ​គល់​ស្លឹកគ្រៃ​មាន​ជាតិ​ប៉ូតាស្យូម​ខ្ពស់​ដែល​ជួយ​បន្ថយ​សម្ពាធ​ឈាម។ ផឹក​តែ​នេះ​មួយ​ពែង មិន​បាច់​រៀងរាល់ថ្ងៃ​ក៏​បាន​ដែរ។

៤.សម្អាត និង​បន្សាប​ជាតិ​ពុល
នេះ​គឺជា​បញ្ហា​ប្រឈម​មួយ​ក្នុង​ចំណោម​បញ្ហា​ប្រឈម​ធំ​បំផុត​ដែល​រាងកាយ​ជួប​ប្រទះ​រាល់ថ្ងៃ។ តែ​ ស្លឹកគ្រៃ​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន ព្រោះ​វា​មាន​សារធាតុ diuretic បញ្ចេញ​ជាតិពុល អាស៊ីដ​អ៊ុយរិក និង​កូឡេស្តេរ៉ុល​អាក្រក់​ចេញ​ពី​រាងកាយ ដោយ​បង្កើន​បរិមាណ​នោម។

៥.ជួយ​ព្យាបាល​ជំងឺ​ផ្ដាសាយ និង​ជំងឺ​គ្រុន
ក្នុង​តែ​ស្លឹក​គ្រៃ​មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​បាក់តេរី និង​ផ្សិត ដើម្បី​ឈាន​ទៅ​កាត់​បន្ថយ​ការ​កើត​ជំងឺ​ផ្ដាសាយ ក្អក និង​គ្រុន។

៦.ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក
ការស្រាវជ្រាវ​មួយ​ដែល​បាន​ធ្វើ​នៅ​សាកលវិទ្យាល័យ Ben Gurion ប្រទេស​អ៊ីស្រាអែល​បាន​បង្ហាញ​ថា ស្លឹកគ្រៃ​អាច​ប្រឆាំង​នឹង​ជំងឺ​មហារីក​បាន​តាមរយៈ​សារធាតុ​ដែល​ហៅថា "citral" ។ នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​អ្នក​ជំងឺ​មហារីក​ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​យក​តែ​ស្លឹកគ្រៃ​ផឹក​នៅ​ពេល​ព្យាបាល​ដោយ​ប្រើ​គីមី។
រូបតំណាង
៧.បន្ថយ​ការ​ឈឺចាប់​នៃ​ជំងឺ​រលាក​សន្លាក់
ស្លឹកគ្រៃ​អាច​បំបាត់​ការ​ឈឺចាប់​យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ព្យាបាល​ជំងឺ​រលាក​សន្លាក់ និង​បញ្ហា​ទាក់ទង​ដូចជា​ជំងឺ​រលាក​ឆ្អឹង​ខ្ចី រលាក​សន្លាក់ gout និង​ប្រភេទ​ផ្សេង​ទៀត​នៃ​ការ​ឈឺ​សន្លាក់។

របៀប​ប្រើ: លាយ​ប្រេង​ស្លឹកគ្រៃ និង​ប្រេងដូង​នៅ​ក្នុង​សមាមាត្រ ១/២ ជូត​វា​នៅ​លើ​តំបន់​រង​ផល​ប៉ះពាល់។ បន្ទាប់​ពី​ពីរ​ម៉ោង​លាង​ចេញ​វា។ ធ្វើ​បែបនេះ​ជា​រៀងរាល់ថ្ងៃ​សម្រាប់​បី​សប្ដាហ៍ ហើយ​ជម្រើស​ផ្សេង​ទៀត គឺ​ផឹក​តែ​ស្លឹកគ្រៃ​ពីរ​ដង​ជា​រៀង​រាល់​ថ្ងៃ។

៨.ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​បាក់​ទឹកចិត្ត
តែ​ស្លឹកគ្រៃ​មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត។ ផឹក​តែ​នេះ​មួយ​ពែង​ផ្ដល់​នូវ​ការ​ធូរស្រាល​ពី​ការ​ថប់បារម្ភ និង​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា​មាន​ទំនុក​ចិត្ត ព្រម​ទាំង​បង្កើន​កម្លាំង​ផ្លូវចិត្ត។ នៅ​ពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​បាក់​ទឹកចិត្ត ឬ​មាន​អារម្មណ៍​មិន​សូវ​ល្អ​ផឹក​តែ​ស្លឹកគ្រៃ នឹង​ជួយ​ឲ្យ​អ្នក​រក្សា​ភាព​ស្ងប់ស្ងាត់៕

ចុចអាន៖ គុណសម្បត្តិ ៥យ៉ាងចំពោះសុខភាពពីផ្លែទំពាំងបាយជូរខ្មៅ ដែលមិនគួរមើលរំលង


ប្រភព៖ Fashionlady ប្រែ​សម្រួល៖ ឡៃហ៊ាង