ទំពាំងបាយជូរខ្មៅ មានដើមកំណើតដំបូងបំផុតមកពីភាគអាគ្នេយ៍នៃសមុទ្រខ្មៅ ប្រទេសអាហ្វហ្គានីស្តាន។ រសជាតិផ្អែមពីធម្មជាតិរបស់វា ត្រូវបានគេយកទៅផលិតជា ដំណាប់ទំពាំងបាយជូរក្រៀម គាបយកទឹក ឬផលិតជាស្រាទំពាំងបាយជូរជាដើម។ ថ្ងៃនេះ VOB News នឹងបង្ហាញពីគុណសម្បត្តិចំពោះសុខភាព ៥យ៉ាងរបស់វា ដើម្បីឲ្យអ្នកទាំងអស់គ្នាបានដឹង។
១. រក្សាសម្ពាធឈាម៖ សមាសធាតុ Phenol ដែលមានក្នុងទំពាំងបាយជូរខ្មៅ ជួយបង្កើនអ័រម៉ុនអាំងស៊ុយលីន ដែលមាននាទីគ្រប់គ្រងលើបម្រើបម្រាស់ជាតិស្ករក្នុងរាងកាយ។
២. ពង្រឹងសមត្ថភាពខួរក្បាល៖ ជួយឲ្យអ្នកប្រមូលអារម្មណ៍បានល្អ ពង្រឹងការចងចាំ និងកាត់បន្ថយអាការៈឈឺមួយចំហៀងក្បាល។
៣. ជួយសុខភាពបេះដូង៖ Phytochemicals របស់ផ្លែទំពាំងបាយជូរខ្មៅ កាត់បន្ថយហានិភ័យនៃការគាំងបេះដូង។ វាក៏ជួយដល់លំនឹងកូឡេស្តេរ៉ូលក្នុងសរសៃឈាមផងដែរ។
៤. ជំនួយសក់៖ វីតាមីន E របស់ទំពាំងបាយជូរខ្មៅ ជំនួយដល់ការលូតលាស់សក់ និងកាត់បន្ថយសក់ជ្រុះ។
៥. ជំនួយស្បែក៖ សមាសធាតុប្រឆាំងអុកស៊ីតកម្មដែលមានក្នុងទំពាំងបាយជូរខ្មៅ ជួយការពារស្បែករបស់អ្នកពីការបំផ្លាញរបស់កាំរស្មីអ៊ុលត្រាវីយ៉ូឡេ (Ultraviolet) ពីព្រះអាទិត្យ។ មិនតែប៉ុណ្ណោះ វីតាមីន C និងវីតាមីន E ក៏ធ្វើឲ្យស្បែកមានភាពភ្លឺថ្លាផងដែរ៕
ចុចអាន៖ ចង់ធ្វើសមាធិឲ្យស្មារតី និងផ្លូវចិត្តបានស្ងប់ គួរហ្វឹកហាត់តាមជំហានស្រាលៗទាំងនេះ
ប្រភព៖ Boldsky ប្រែសម្រួល៖ ឡៃហ៊ាង
