កុំ​ឲ្យ​ខួរ​ក្បាល​ខ្ទេច​ខ្ទី​ទាន់ អ្នក​ត្រូវ​ដឹង​រឿង​ទាំង​នេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កុំ​ឲ្យ​ខួរ​ក្បាល​ខ្ទេច​ខ្ទី​ទាន់ អ្នក​ត្រូវ​ដឹង​រឿង​ទាំង​នេះ

27/02/2018
ខួរក្បាល​គឺ​សំខាន់​ណាស់​សម្រាប់​មនុស្ស​យើង ដូច្នេះ​ការ​ការពារ​ថែរក្សា​ពិត​ជា​ចាំបាច់​បំផុត។ ដោយឡែក​បើ​យើង​មិន​​អើពើ ចេះ​តែ​បណ្ដោយ​ឲ្យ​រឿង​មិន​ល្អ​ចូល​មក​យាយី​នោះ​ខួរក្បាល​យើងនឹង​ខ្ទេចខ្ទី​ជា​មិន​ខាន។
ថ្ងៃ​នេះ ​VOB News នឹង​បង្ហាញ​ថាទាំង​នេះ​ជា​រឿង​ដែល​យើង​ត្រូវ​ដឹង ដើម្បី​រក្សា​ខួរក្បាល​ឲ្យ​បាន​ល្អ៖

១. គេង​មិន​គ្រប់គ្រាន់​អាច​ឲ្យ​ការ​ចងចាំ​ធ្លាក់​ចុះ
អ្នក​វិទ្យាសាស្ត្រ​​ដែល​មក​ពី​សាកល​វិទ្យាល័យ California នៅ Berkeley បាន​បង្ហាញ​ថា​ការ​គេង​មិន​គ្រប់គ្រាន់​នឹង​ធ្វើ​ឲ្យ​ខួរក្បាល​ចុះខ្សោយ​យ៉ាង​ខ្លាំង។ នៅ​ពេល​ដែល​យើង​គេង​បាន​ស្កប់ស្កល់​ខួរក្បាល​នឹង​សម្អាត​កាកសំណល់​ដែល​អាក្រក់​ចេញ​ពី​ក្នុង​ខួរក្បាល​ដែល​ផ្ដល់​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ថ្លា គិត​បាន​លឿន​ជា​ដើម។ ដោយឡែក​បើ​យើង​គេង​មិន​បាន​ត្រឹម​ត្រូវ​វិញ ខួរក្បាល​មិន​អាច​ធ្វើការ​បាន​ល្អ​នោះ​ទេ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ខួរក្បាល​អ្នក​កាន់​តែ​ទ្រុឌទ្រោម​ទៅៗ។

២. ស្ត្រេស​កាន់​តែ​ខ្លាំង​ខួរក្បាល​កាន់​តែ​អាក្រក់
ការថយ​ចុះនៃការ​ចងចាំ សមត្ថភាពក្នុងការរៀន ការគ្រប់គ្រង​ខ្លួនឯង ទាំងនេះ​គឺជាផល​វិបាកដែល​​បាន​មក​ពី​ភាពតាន​តឹងរ៉ាំរ៉ៃ។ លើសពីនេះទៅទៀតវារួមចំណែកធ្វើឲ្យ​យើង​មានអារម្មណ៍​ឆាប់ខឹង​ ថប់បារម្ភ និង​ពិបាក​ដកដង្ហើម​ទៀត​ផង។

៣. ស្រលាញញ់​ពេក ស្អប់​ពេក​ក៏​ប៉ះពាល់​ដល់​ខួរ​ក្បាលដែរ
អ្នកវិទ្យាសាស្រ្តអង់គ្លេសបានរកឃើញថា ស្នេហា និងសេចក្តីស្អប់ មាននៅ ក្នុងខួរក្បាល ស្រដៀងគ្នា។ វា​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ខួរ​ក្បាល​ដូចជា​ការ​រន្ធត់​ចិត្ត​ខ្លាំង​ព្រោះ​ឈឺចាប់ ឬ​ខឹង​ស្អប់​អ្នក​ណា​ម្នាក់​ដែល​អាច​ឲ្យ​ខួរក្បាល​មាន​រឿង​អវិជ្ជមាន​ច្រើន។

៤. ផឹក​ទឹកមិន​គ្រប់គ្រាន់
ខួរក្បាល​របស់​យើង​គឺ​ស្ទើ​រតែ ៨០% នៃទឹក​ទៅ​ហើយ​ ដូច្នេះ​ការ​បាត់បង់​ជាតិទឹក​អាច​ឲ្យ​ខួរក្បាល​បាត់បង់​សមត្ថភាព​ចងចាំ ហើយ​ឆាប់​ហត់​មិន​អាច​ធ្វើ​ការងារ​បាន​យូរ​នោះ​ទេ។

៥. របប​អាហារ​មិន​ល្អ
អ្នក​វិទ្យាស្រ្ត​បាន​សង្កត់​ធ្ងន់​ថា​អាហារ​ដែល​មាន​ជាតិផ្អែម​ក្រោម​ការ​កែច្នៃ​​នោះ​គឺ​ប៉ះពាល់​ដល់​ខួរ​ក្បាល​ខ្លាំង​ណាស់ ដូចជា​ Cake ជាដើម ដូច្នេះ​គួរ​តែ​កាត់​បន្ថយ​វា​ឲ្យ​បាន។ ត្រូវ​ញ៉ាំ​បន្លែ ត្រី​ សាច់​វិញ​ទើប​អាច​ផ្ដល់​នូវ​ជីវជាតិ​គ្រប់គ្រាន់​សម្រាប់​ទ្រទ្រង់​ខួរ​ក្បាល។

ចុចអាន៖ ស្លឹកគ្រៃ​មិន​ត្រឹម​ជា​គ្រឿង​ទេស​សម្រាប់ម្ហូប​មួយ​មុខ តែ​វា​មាន​ប្រយោជន៍​ហួស​ស្មាន


ប្រភព៖ womansbeautyextra ប្រែ​សម្រួល៖ ឡៃហ៊ាង