ទូរសព្ទ​​ Nokia “ចេក" ចាប់​កំណើត​ថ្មី​ ថ្ម​កាន់​បាន​ ២៥ ថ្ងៃ​ ​មាន​ប្រព័ន្ធ​ 4G - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទូរសព្ទ​​ Nokia “ចេក" ចាប់​កំណើត​ថ្មី​ ថ្ម​កាន់​បាន​ ២៥ ថ្ងៃ​ ​មាន​ប្រព័ន្ធ​ 4G

27/02/2018
ក្រុមហ៊ុន​ HMD Global បាន​បង្ហាញ​ចេញ​ទូរសព្ទ​ម៉ាក​ Nokia 8110 ស៊េរី​ថ្មី​ ជា​ម៉ាក​ដែល​ធ្លាប់​ទទួល​បាន​ភាព​ល្បី​ល្បាញ​កាល​ពី​ខ្ទង់​ ២០ ឆ្នាំ​ ​ក្រោយ​បាន​បង្ហាញ​វត្តមាន​ក្នុង​ខ្សែ​ភាពយន្ត​ "The Matrix”។
ទូរសព្ទ​​បត់​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ "ទូរសព្ទ​ចេក"​ នេះ​បាន​អាប់ដេត​​រូបរាង​ថ្មី​ ​ទាន់​សម័យ​ជាង​មុន។ វា​មាន​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Smart Feature, ប្រើ​បន្ទះ​ឈីប​ 205 Mobile Platform របស់​ Qualcomm, RAM ទំហំ​ ៥១២ MB និង អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៤ GB។
អេក្រង់​ជា​ប្រភេទ​អេក្រង់​ធម្មតា​មាន​ទំហំ​ ២,៤ អ៊ីញ​ កម្រិត​ QVGA។ ​កាមេរ៉ា​ខាង​ក្រោយ​មាន​​ទំហំ​ ២ MP ​ថ្ម​កាន់​បាន​ ២៥ ​ថ្ងៃ​ ​និង​មាន​ហ្គេម​ពស់​ (Snake) ដែល​ជា​ហ្គេម​ល្បី​មួយ។ ​លើស​ពី​នេះ​​មាន​ប្រព័ន្ធ​ 4G/LTE និង​មាន​ជា​ប្រភេទ​ស៊ីម​ពីរ​ទៀត​ផង។

 Nokia 8110នឹង​មាន​លក់​​នៅ​ក្នុង​ខែ​ឧសភា​ ដោយ​នៅ​លើ​ទីផ្សារ​អឺរ៉ុប​មាន​តម្លៃ​​ប្រមាណ​ ៩៧ ដុល្លារ៕​​​​​​​​


ប្រភព៖ The Verge ប្រែ​សម្រួល៖ ឡៃហ៊ាង