Huawei P20 Pro នឹង​ប្រើ RAM 8GB អម ROM 256GB តែ​តម្លៃ​កុំ​មើល - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Huawei P20 Pro នឹង​ប្រើ RAM 8GB អម ROM 256GB តែ​តម្លៃ​កុំ​មើល

27/02/2018
គណនី ZEALER លើ​បណ្តាញ​សង្គម​ប្រទេស​ចិន Weibo បាន​ចែកចាយ​នូវ​ព័ត៌មាន​មួយ​ចំនួន​ទាក់ទង​ស្មាតហ្វូន Huawei P20 Pro រំពឹង​ត្រៀម​ដាក់​បង្ហាញ​នា​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ។ ត្រកូល​ខ្ពស់​ផុត​លេខ​នៃ​ក្រុមហ៊ុន Huawei នឹង​ប្រើ​អេក្រង់ ៦ អ៊ីញ កម្រិត ២ ១៨០ x ១ ០៨០ ភីកសែល ប្រើ​ឈីប Kirin 970 ដូច​មាន​លើ Mate 10 Pro។
ចំណុច​គូរ​ឲ្យ​ចាប់​អារម្មណ៍​ P20 Pro រំពឹង​ប្រើ​កាមេរ៉ា​ក្រោយ ៣ គ្រាប់ ទំហំ 12MP (RGB Sensor) + 16MP (Monochrome Sensor) + 16MP (លែន Telephoto) ដោយ​មាន Aperture f/1.8 ចំណែក​កាមេរ៉ា​មុខ​មាន​មុខងារ Auto-Focus កម្រិត 8MP មាន Aperture f/2.0។​
សេរ៊ី P20 ឆ្នាំ ២០១៨ នេះ នឹង​មាន ២ ជម្រើស​ដូច​ជា RAM 6GB/128GB ROM និង RAM 8GB/256GB ROM ដោយ​ថ្លៃ​ចាប់​ពី ៥ ៨៩៩ យន់ ឬ​ក្បែរ ៩៣០ ដុល្លារ ។ Huawei គ្រោង​បើក​ព្រឹត្តិការណ៍​ដាក់​បង្ហាញ​ត្រកូល P នា​ថ្ងៃ​ទី ២៧ មិនា ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។​


ប្រភព៖ Flashfly ប្រែ​សម្រួល៖ ឡៃហ៊ាង