ឆ្នាំ២០១៧ កម្ពុជាឃាត់ខ្លួន និងបណ្តេញជនបរទេសជិត២០០០នាក់ មាន៤៧សញ្ជាតិ ចេញពីប្រទេស - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឆ្នាំ២០១៧ កម្ពុជាឃាត់ខ្លួន និងបណ្តេញជនបរទេសជិត២០០០នាក់ មាន៤៧សញ្ជាតិ ចេញពីប្រទេស

27/02/2018
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅបន្ដ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។

អង្គសន្និបាតដែលធ្វើនៅទីស្ដីការក្រសួងមហាផ្ទៃ ក៏មានការចូលរួមពី អគ្គនាយករង ប្រធាននាយកដ្ឋាន ស្នងការរងនគរបាលខេត្តទទួលការងារអន្ដោប្រវេសន៍ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
នាយឧត្តមសេនីយ៍ សុខ ផល បានឲ្យដឹងថា ឆ្នាំ២០១៧អគ្គនាយកដ្ឋាន បានឃាត់ខ្លួន និងបណ្ដេញចេញជនបរទេសខុសច្បាប់ សរុប១,៨៨៥នាក់ មាន៤៧សញ្ជាតិ ក្នុងនោះជនជាតិវៀតណាម៩១៧នាក់, ចិន៥៩៨នាក់, នីហ្សេរីយ៉ា១៥៥នាក់, ឥណ្ឌា៣១នាក់,​ តៃវ៉ាន៣១នាក់, កូរ៉េខាងត្បូង១៥នាក់, អង់គ្លេស១៤នាក់, អាមេរិក១៣នាក់, ហ្វីលីពីន១២នាក់។
បើតាមនាយឧត្តមសេនីយ៍ អគ្គនាយក ដោយអនុវត្តតាមអនុស្សារណៈរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលអាមេរិក ស្ដីពីការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរ ពីសហរដ្ឋអាមេរិក ក្នុង​ឆ្នាំ២០១៧ បានទទួលពលរដ្ឋខ្មែរធ្វើមាតុភូមិនិវត្តន៍ចំនួន ០៤លើក មនុស្ស២៨នាក់។

សរុបមកដល់ពេលនេះ ពលរដ្ឋខ្មែរដែលបានធ្វើមាតុភូមិនិវត្តន៍ មានចំនួន២៣០លើក មនុស្ស៥៧២នាក់ ក្នុងនោះស្រី១៤នាក់៕